ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់យានយន្តដែលមិនទាន់កាត់ឈ្មោះកម្មសិទ្ធិ នឹងត្រូវផាកពិន័យនិងបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានថ្លែងក្នុងពិធីបើកវគ្គបំប៉នស្ដីពីបច្ចេកទេសត្រួតពិនិត្យរឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ថា នាពេលខាងមុខនេះ គ្រប់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់កាត់ឈ្មោះកម្មសិទ្ធិ នឹងត្រូវផាកពិន័យ ហើយនឹងត្រូវបញ្ជូនទៅកាន់តុលាការ បើមិនទាន់កាត់ឈ្មោះ ។ នេះបើយោងតាមផេកផ្លូវការ របស់អគ្គស្នងការនគរបាលជាតិបានសរសេរឲ្យដឹង ។

លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានលើកឡើងបន្តថា នាពេលខាងមុខនេះ ការផាកពិន័យបទល្មើសចរាចរណ៍ គឺទៅតាមស្លាកលេខយានយន្ត ហើយវិក្ក័យបត្រ នឹងផ្ញើទៅដល់អាសយដ្ឋានតាមស្លាកលេខយានយន្ត។ ក្នុងនោះដែរ រាល់ម្ចាស់យានយន្ត ដែលមិនទាន់កាត់ឈ្មោះ ត្រូវយកលិខិត ទិញ-លក់ មកបង្ហាញ ពេលមកទទួលការផាកពិន័យ ហើយតម្រូវកាត់ឈ្មោះម្ចាស់យានយន្ត បើមិនដូច្នោះទេនឹងត្រូវមានការផាកពិន័យ ឬត្រូវបញ្ជូនទៅតុលាការ លើការមិនកាត់ឈ្មោះនៅពេលមានច្បាប់អនុម័តពីអន្តរក្រសួងនោះ ៕ ប្រាថ្នា

Untitled-1


ចែករំលែក៖