ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយចិញ្ចឹមប្រើហិង្សាលើកូនរបួសពេញខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់

ចែករំលែក៖

ខេត្តកំពង៑ស្ពឺៈ ស្ត្រីជាម្តាយចិញ្ចឹមម្នាក់ ដែលចូលចិត្តប្រើអំពើហិង្សាទៅលើកូនបណ្តាលឲ្យរងរបួសពេញខ្លួននោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។

ការជាត់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្តួច ខេត្ងកំពង់ស្ពឺ ។ ស្ត្រីម្តាយចិញ្ចឹមឈ្មោះ ហ៊ុយ គីមហ៊ី ភេទ ស្រី អាយុ 51 ឆ្នាំ មានទីលំនៅកន្លែងឃាត់ខ្លួន ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះមាន គីមហុង អាយុ 11 ឆ្នាំ ។

ប្រភពពីសមត្ថកិច្ចស្រង់សំដីអ្នកជិតខាងបានអោយដឹងថា ស្ត្រូីរូបនេះបានយកក្មេងស្រីរងគ្រោះមកចិញ្ចឹមធ្វើកូនរបស់ខ្លួនច្រើនឆ្នាំមកហើយ គឺចិញ្ចឹមតាំងពីតូចរហូតធំពេញរូបរាង ។ ក្រោយពីនាងធំ ស្ត្រីខាងលើ បានប្រើនាងអោយធ្វើកិច្ចការផ្ទះមិនសូវមានពេលសំរាកនោះទេ មានពេលខ្លះនាងត្រូវអត់បាយក៏មានដែរ ៕ សេនាស័ក្តិ

e3w-1

 

e3w-3 e3w
e3w-2


ចែករំលែក៖