ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយជាស្ត្រីមេម៉ាយត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ទុកឲ្យកូនប្រុសស្រីតូចៗ៣នាក់រស់នៅតាមយថាកម្ម

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តប៉ៃលិនចាប់ខ្លួន និងដកហូតថ្នាំប្រភេទគ្រាប់យ៉ាម៉ាពណ៌ក្រហម WYចំនួន១៦គ្រាប់ និងវត្ថុតាងផ្សេងៗទៀតផងដែរកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះជនសង្ស័យក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនសង្ស័យមានកូនប្រុស ស្រី តូចៗ៣នាក់ ខណៈដែលសមត្ថកិច្ចចាប់ខ្លួនម្តាយបញ្ជូនទៅតុលាការវិនិច្ឆ័យទោស​ដាក់ពន្ធនាគារហើយនោះ កូនៗប្រុស ស្រីតូចៗទាំង៣នាក់ នឹងត្រូវរស់នៅតាមយថាកម្ម ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមានថ្នាំញៀនប្រភេទយ៉ាម៉ា ពណ៌ក្រហម (WY)ចំនួន១៦គ្រាប់ ។ ជនសង្ស័យជាស្ត្រីមេម៉ាយ ឈ្មោះជួន វិន អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕ ស សារ៉េត


ចែករំលែក៖