ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយឪពុកឈ្លោះគ្នាម្តាយរត់ចោលកូនអត់ទឹកដោះបៅឈឺយំទាល់តែស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកណាមិនខ្លោចចិត្តដែលទារកអាយុ៤ខែដ៏កម្សត់ម្នាក់បានស្លាប់គួរឲ្យអាសូរបន្ទាប់ពីឪពុកម្តាយរបស់គេឈ្លោះគ្នា ហើយម្តាយរត់ចោលបាត់ទុកកូនឲ្យនៅជាមួយឪពុកជិតមួយអាទិត្យហើយកូនមិនចេះបៅទឹកដោះគោដោយធ្លាប់តែបៅដោះម្តាយធ្វើឲ្យទារកម្នាក់នេះមានជំងឺស្រែកយំទារបៅដោះម្តាយទាល់តែស្លាប់។ តើនេះ ជាកំហុសនរណា?

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី៣ ខែ ឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តចាក់ អង្រែក្រោម ភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ។

បន្ទាប់ពីមានរឿងរ៉ាវគួរឲ្យខ្លោចចិត្តបែបនេះគេឃើញឪពុកមានវ័យជាង២០ឆ្នាំ បានបីសពកូនដើរចូលក្នុងវត្តសំដៅទៅ ប៉ាឆារួចតថ្លៃជាមួយតាអាចារ្យរៀបចំបូជាសពកូនទាំងទឹកភ្នែករលីងរលោងដោយពុំរាយការណ៍ទៅប្រាប់សមត្ថកិច្ចឱ្យដឹង និង ចុះមកពិនិត្យសាកសពឡើយ។ លុះបាន មួយសន្ទុះធំទើបគេឃើញម្តាយវ័យក្មេង ដែរនោះក៏បានមកដល់ដែរដោយកញ្ឆក់ សពកូនពីដៃប្តីមកឱបទ្រហោយំរៀបរាប់ ឲ្យដឹងសាច់រឿងក្នុងគ្រួសារថា ប្ដីរបស់នាង ឈ្មោះ ម៉ៅ មករា អាយុ២០ឆ្នាំ គ្មានមុខរបរ ច្បាស់លាស់ទេ។ ពួកគាត់រស់នៅជាមួយគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការជិត៣ឆ្នាំមកហើយរហូតធ្វើឲ្យក្រុមគ្រួសារទាំងសងខាងមិនពេញចិត្តឡើយ។ នាងទើបតែសម្រាលបានកូនប្រុសម្នាក់នេះអាយុ៤ខែប៉ុណ្ណោះ ហើយចាប់ពីបានស្រលាញ់គ្នាជា ប្ដីប្រពន្ធមកប្តីចេះតែរករឿងឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃនិងមិនសូវរស់នៅជុំគ្នាទេ គឺនាង រស់នៅខាងម្តាយនាង ឯប្តីរស់នៅជាមួយ ម្តាយគេ។ ប្ដីរបស់នាងមិនដែលហៅម្ដាយរបស់នាងថាម៉ែម្ដងទេតាំងពីមិនទាន់មានកូនរហូតកើតកូនបានជាង៤ខែនេះ ។

នាងបានបន្តថា លុះ៦ថ្ងៃមុនកូនស្លាប់ នេះប្ដីរបស់នាងបានទូរស័ព្ទមកដោយប្រាប់ ថា ចង់យកកូនមកលេងផ្ទះទើបនាងរៀបចំអីវ៉ាន់ និងយកកូនទៅផ្ទះខាងប្តីនៅសង្កាត់ចាក់អង្រែក្រោមនេះ។ បន្ទាប់ពីទៅដល់ផ្ទះនាងក៏ឈ្លោះជាមួយប្ដី ព្រោះប្រចណ្ឌប្ដី នាងលួចមានស្រីទើបមិនទៅជួយមើលថែកូន និងមានសម្ពាធពីក្រុមគ្រួសារខាងប្តី ដែលមិនបានពេញចិត្តនាងទៀតនោះ ទើបរូបនាងសម្រេចទុកកូនឲ្យប្ដីមើល ហើយក៏ត្រឡប់មកផ្ទះនាងវិញ ព្រោះតែ ចង់ឲ្យប្តីភ្ញាក់ខ្លួនថាមើលកូនលំបាកប៉ុនណា និងម្យ៉ាងកុំឲ្យស្រីក្រោយថាប្តីនាងនៅកំលោះគឺមានកូនហើយឈប់ស្រលាញ់ប្តីនាងទៅ។ លុះមកដល់យប់ថ្ងៃទី២ ខែ ឧសភា ២០១៨ ប្ដីទូរស័ព្ទប្រាប់ថា កូនឈឺ ហើយហើមពោះ និងស្រែកយំមិនបាត់សោះទោះបីឲ្យទឹកដោះគោបៅយ៉ាងណាក៏វាមិនបៅដែរ ទើបស្អែកឡើងនាងទៅ យកកូនឲ្យគ្រូពេទ្យពិនិត្យមើលជំងឺ។ លុះ ព្រឹកថ្ងៃទី៣ ខែឧសភានាង និងប្តីបានយកកូនទៅឲ្យគ្រូពេទ្យពិនិត្យមើលតែអកុសលកូនបានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ។

ចំណែកអ្នករស់នៅក្បែរវត្តចាក់អង្រែក្រោមវិញបាននិយាយថា បន្ទាប់ពីដឹងថា កូនអាយុ៤ខែស្លាប់បុរសជាប្ដីចេញពីមន្ទីរពេទ្យមុនដោយយកសពកូនទៅវត្តដើម្បី ឲ្យព្រះសង្ឃនិងអាចារ្យបង្សុកូលរួចចង់បូជាសពហើយក្រោយមកទើបឃើញស្រ្តីជា ម្តាយសពមកដល់វត្តចាក់អង្រែក្រោមដែរ។ ក្រោយពីព្រះសង្ឃនិងតាអាចារ្យបង្សុកូល រួចភ្លាមស្ត្រីដែលជាម្ដាយមីងខាងប្រុសបានដើរមកស្រែកស្ដីជេរឲ្យនារីជាម្ដាយរបស់ទារក៤ខែនោះថា មកពីនាងឯងទុកកូន ចោលរួចរត់ចោលកូនបាត់ទើបកូនគ្មានទឹកដោះបៅស្រែកឃ្លានយំរហូតទោះឲ្យបៅ ទឹកដោះគោក៏មិនព្រមបៅរហូតទាល់តែ កូនហើមពោះ ឥឡូវដាច់ខ្យល់ស្លាប់ទើប នាងឯងមក តើមកធ្វើអី? ចំណែកនាងជា ម្តាយសពឆ្លើយតបវិញថា នាងគ្មានកំហុសអីនោះទេមកពីក្រុមគ្រួសារសាច់ញាតិប្ដីនាង មិនពេញចិត្តរូបនាងជាប្រពន្ធហើយពេលនេះមានកូនជាមួយគ្នាទៀតហើយ ការណ៍ដែលនាងចេញទៅនោះគឺបានឈ្លោះ ទាស់សម្តីគ្នាជាមួយប្ដី ព្រោះប្ដីទៅលួចមានស្រីហើយមិនសូវមានពេលជួយមើលថែ កូនទេ។ ក្រោយមកលោកតាអាចារ្យបាន ប្រាប់ឲ្យបុរសជាឪពុកនោះលើកសពមករៀបចំបូជាក្នុងប៉ាឆាតែម្ដងដោយពុំបាន រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យដឹងនិងចុះ មកពិនិត្យសាកសពឡើយ ៕ ប្រាថ្នា


ចែករំលែក៖