ព័ត៌មានទាន់ហេតុការណ៍៖

យកថ្នាំញៀន១៤កញ្ចប់បម្រុងចែកចាយឲ្យបក្ខពួក ត្រូវសមត្ថកិច្ចក្របួច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ដែលគេស្គាល់ជាមុខសញ្ញាដ៏សកម្មក្នុងការចែកចាយថ្នាំញៀន នៅក្នុងមូលដ្ឋាន ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅនឹងផ្ទះរបស់ខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនេះ មានឈ្មោះ ប៊ន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះប៊ន បញ្ញា នេះ គឺជាមុខសញ្ញាចែកចាយដ៏សកម្ម នៅក្នុងមូលដ្ឋាននៃឃុំឆ្នុកទ្រូ ដែលតែងតែធ្វើសកម្មភាពជាញឹកញាប់ ។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បរិបូរណ៍ បានទទួលព័ត៌មានថា ឈ្មោះ ប៊ន បញ្ញា នេះ បានរៀបចំធ្វើសកម្មភាពចែកចាយ ថ្នាំញៀននៅផ្ទះរបស់ខ្លួន ។ ដោយដឹងពីព័ត៌មានជាក់លាក់នេះ សមត្ថកិច្ចនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ ដាក់កម្លាំងព័ទ្ធចាប់តែម្តង ។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន១៣កញ្ចប់តូច និង ធំ១កញ្ចប់ ដែលជនសង្ស័យលាក់ទុកត្រៀមធ្វើសកម្មភាព ចែកចាយបន្ត ប៉ុន្តែត្រូវសមត្ថកិច្ចទប់ស្កាត់មុនចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍កសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖