ព័ត៌មានទាន់ហេតុការណ៍៖

យន្តសាំងយ៉ុងជាច្រើនគ្រឿងរង់ចាំដឹកឈើចេញ ពីក្នុងព្រៃយ៉ាងអនាធិបតេយ្យ តែគ្មានអ្នកបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រថយន្តសាំងយ៉ុងជាច្រើនគ្រឿងតម្រៀបគ្នាដែលគេដឹងថាវាជា របស់ឈ្មួញរកស៊ីដឹកក្តារ និងសសរផ្ទះ យកទៅលក់នៅតាមបណ្តាខេត្តនានាបន្តកន្ទុយគ្នាដូចហែកឋិន តែសមត្ថកិច្ចជំនាញ ហាក់បីដូចជា មិនយកភ្នែកមើលនោះទេ នៅចំណុចទល់មុខចម្កាារដូងប្រេង ស្ថិត ក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹង ត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តសាំងយ៉ុងរាប់សិបគ្រឿងមានទាំងយប់ទាំងថ្ងៃក្នុងមួយយប់ៗមិនតិចជាង២០ គ្រឿងនោះទេមកឈប់បន្តកន្ទុយគ្នា រង់ចាំ ដឹកឈើពីគោយន្តដែលដឹកចេញពីព្រៃដើម្បីយកទៅលក់បន្ត។

ប្រភពបន្តទៀតថា ការដឹកជញ្ជូនឈើ ខុសច្បាប់ដឹកទាំងយប់ទាំងថ្ងៃ មានទាំងលួចបង្កប់ឈើប្រណីតផងនោះគេឃើញមាន រថយន្តសេ៊រីទំនើបអមដំណើរមុខក្រោយហើយក៏គ្មានសមត្ថកិច្ចជំនាញណារំខាន ដល់ការធ្វើអាជីវកម្មដឹកឈើគ្រប់ប្រភេទ ដល់ក្រុមឈ្មួញទាំងនោះដែរ ។

លោក សួន ម៉េងលី នាយសង្កាត់រដ្ឋ បាលព្រៃឈើដុងក្រឡបានឲ្យដឹងថា រថយន្តដឹកឈើទាំងនេះមិនធម្មតាទេពួកនេះ សាហាវណាស់សូម្បីតែគាត់ជំនាញប៉ុណ្ណឹងហើយក៏ឈ្មួញមិនញញើតដែរ ។ គាត់ បញ្ជាក់ថា សូម្បីតែរថយន្តគាត់ក៏ឈ្មួញទាំងនោះដេញកៀរធ្លាក់ប្រឡាយម្តងរួចមក ហើយដែរ ដូច្នេះមិនអាចបង្ក្រាបបានទេ បានត្រឹមតែរាយការណ៍ទៅថ្នាក់លើនិងស្នើសុំកម្លាំងសហការដើម្បីបង្ក្រាបទើបទៅរួច ។

លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្តបាននិយាយថាកន្លងទៅនៅពេល ក្រុមការងាររាយការណ៍មកពីបញ្ហារថយន្តដឹកសសរនិងក្តារនោះគាត់ធ្លាប់បានបង្ក្រាបម្តងហើយ ដូច្នេះចាំគាត់ឲ្យកម្លាំងចុះទៅមើលម្តងទៀត ហើយក៏បិទទូរស័ព្ទតែម្តង ៕ មាស សុផាត


ចែករំលែក៖