ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះធុនតូចធ្លាក់ចំផ្ទះពលរដ្ឋស្លាប់និងរបួស៥នាក់

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿងប្រភេទ Cessna 310 បានធ្លាក់បុកផ្ទះពលរដ្ឋស្ថិតនៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Riverside រដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ ទៀតរងរបួស។ ការធ្លាក់នោះបានបំផ្លាញផ្ទះពលរដ្ឋពីរខ្នង។

ចំណែកសារព័ត៌មានអាមេរិក CNN បានផ្សាយថា មានអ្នកដំណើរដល់ទៅ៤នាក់ស្លាប់ក្នុងចំណោមអ្នកដំណើរ៥នាក់នៅលើយន្តហោះ។ ព័ត៌មាននេះផ្ទុយពីពេល ដំបូងដែលមានមនុស្ស៤នាក់រងរបួស និង ម្នាក់ស្លាប់។ យន្តហោះជួបគ្រោះថ្នាក់ខាងលើទើបតែចាកចេញពីព្រលានយន្តហោះមានចម្ងាយតែមួយគីឡូម៉ែត្រប៉ុណ្ណោះ។

យន្តហោះខាងលើបានធ្លាក់នៅវេលាម៉ោងប្រហែលជា៤និង៤១នាទីរសៀល។ ក្រោយពីទទួលដំណឹងនេះភ្លាមនាយកដ្ឋាន ពន្លត់អគ្គិភ័យបានឆ្លើយតបភ្លាមៗដោយ ជម្លៀសពលរដ្ឋដែលស្នាក់នៅផ្ទះក្បែរនោះចេញពីកន្លែងកើតហេតុ ប៉ុន្ដែសម្រាប់ករណី ធ្លាក់យន្ដហោះខាងលើនេះនៅមិនទាន់ មានចំនួនអ្នកស្លាប់ និងរបួសត្រូវបានរាយ ការណ៍នៅឡើយទេ។

បើតាមការលើកឡើងរបស់អ្នកនាំពាក្យ សហព័ន្ធអាកាសចរណ៍បានឲ្យដឹងថា យន្ដ ហោះខ្នាតតូច Cessna 310 មាន៦កៅអី ម៉ាស៊ីនភ្លោះបានចាកចេញពីតំបន់មាត់ សមុទ្រក្នុងគោលដៅឆ្ពោះទៅកាន់សាន់ ចូស។ នៅពេលដែលយន្ដហោះមួយនេះ ជួបគ្រោះថ្នាក់ដោយមិនដឹងពីស្ថានភាព ធាតុអាកាស ស្ថិតនៅចម្ងាយប្រហែលជា ២គីឡូម៉ែត្រតំបន់ភាគខាងលិចព្រលាន យន្ដហោះមាត់សមុទ្រ៕ ម៉ែវ សាធី

KathrynReport


ចែករំលែក៖