ព័ត៌មានទាន់ហេតុការណ៍៖

យាយដឹកដៃចៅ២នាក់ឆ្លងថ្នល់ទៅមើលគេរាំធុងបាស់ត្រូវរថយន្តបុកយាយនិងចៅស្លាប់ ឯចៅម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងបានប្រល័យជីវិតយាយនឹងចៅគួរឲ្យសង្វែក ឯចៅម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើង កាលវេលាម៉ោង១៩នឹង៣០នាទី ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ០៦ស្ថិត នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពពីលោក សឿង ភា នាយប៉ុស្តិ៍ប្រាសាទបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ យាយនិងចៅ៣នាក់ដើរឆ្លងថ្នល់ពីលិចទៅកើតក្នុងគោលបំណងទៅមើលគេរាំធុងបាស់ ហើយគេឃើញរថយន្តសាំយ៉ុងស្លាកលេខ ភ្នំពេញ 2AA 8097ចេញពីត្បូងទៅជើងក្នុងល្បឿនលឿនលុះដល់កន្លែងកើតហេតុ អ្នកដើរឆ្លងថ្នលខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តជាន់ហ្វ្រាំងមិនទាន់ក៍បុកពេញទំហឹងបណ្តាលឲ្យយាយនឹងចៅស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ និងចៅម្នាក់ទៀតរង(របួសធ្ងន់) ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ស្ត្រីរងគ្រោះត្រូវជាជីដួនឈ្មោះសេង ណាអាយុ៤៥ឆ្នាំ(ស្លាប់) ទី២ឈ្មោះឃាត់ សំណាង ភេទស្រីអាយុ០៦ឆ្នាំ(ស្លាប់)ទី៣ឈ្មោះ ផល សុផាត ភេទប្រុស អាយុ១៨ខែ (របួសធ្ងន់) អ្នកទាំង៣ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបងប្អូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។ កុមារារងគ្រោះបងប្អូនដឹងយកទៅសង្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក។ ចំណែករថយន្តសាំយ៉ុងសមត្ថកិច្ចអូសយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ប៊ុន រិទ្ធី


ចែករំលែក៖