ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការបង្រ្កាបគ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀននៅក្នុងខេត្តកំពង់ឆ្នាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងប្រើប្រាស់ ចែកចាយ និង ជួញដូរសារធាតុញៀនខុសច្បាប់ជាបន្តបន្ទាប់ ។ ជាក់ស្តែងកាលពីវេលាម៉ោង១៥ថ្ងៃទី២០ខែមករាឆ្នាំ២០១៧ នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកម្លាំងសមត្ថកិច្ចប៉ូលីសស្រុករលាប្អៀរសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបាន ព័ទ្ធចាប់បានជនសង្ស័យចំនួន២នាក់ផងដែរ ។

សមត្ថិកិច្ចបានអោយដឹងថា ជនសង្ស័យពាក់ព័ន្ធនិងករណីប្រើប្រាស់ និង ចែកចាយគ្រឿងញៀន នេះម្នាក់ឈ្មោះ ញ៉ែម ទ្រុយ ភេទប្រុស អាយុ២៨ឆ្នាំជនងរស់នៅភូមិសន្ទូច ឃុំស្រែថ្មី និង ម្នាក់ទៀត ឈ្មោះ មី ម៉េងភេទប្រុសអាយុ៣១រស់នៅ ភូមិចំការតាម៉ៅឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតថ្នាំញៀនចំនួន០២កញ្ចប់តូចទួរសព្ទ័ដៃខូច៣គ្រឿងដែកកេះ១កន្ត្រៃ១ និងឧបករណ៍ជក់មួយចំនួន។

សមត្ថកិច្ចបានអយដឹងថា ក្រុមជនសង្ស័យទាំងពីរនាក់នេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមដាន ក្នុងថ្ងៃឃាត់ខ្លួន កម្លាំងសម្ងាត់បានផ្តល់ព័ត៌មានមកថា ជនសង្ស័យ កំពុងធ្វើសកម្មភាពសេពគ្រឿងញៀន និង ចែកចាយគ្រឿងគ្រឿងញៀន នៅផ្ទះញែម ទ្រុយ ពេលនោះសមត្ថកិច្ចបានដាក់កម្លាំងឃាត់ខ្លួនតែម្តង ។

ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

ae (1) ae (2) copy


ចែករំលែក៖