ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការស្តារលូ លាងលូ ដើម្បីត្រៀមរំដោះទឹកនៅរដូវវស្សា របស់រដ្ឋបាលរាជធានីភ្នំពេញ មួយ សប្តាហ៍នេះសម្រេចបានជាង៣ពាន់ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ឲ្យដឹងថា៖ យុទ្ធនាការរបស់រដ្ឋបាលរាជធានីភ្នំពេញ លើការងារស្តារលូ លាងលូ ដើម្បីត្រៀមរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខ ក្នុងមួយ សប្តាហ៍នេះ ក្រុមការងារអនុវត្តសម្រេចបានជាង ៣៣៩៥ ម៉ែត្រ។

លោក សាំ ពិសិដ្ឋ បានថ្លែងថា ការងាបូមស្តារលូ លាងលូខាងលើនេះ ចាប់ផ្តើមពីផ្លូវលេខ៣១៥, ផ្លូវ៥១៦ ដល់ផ្លូវលេខ៥២៨ ចាប់ពីថ្ងទី៤ មករា ដល់ថ្ងៃ១១ ខែមករា ឆ្នាំ២០១៨ លាងលូបានទំហំ០,៦០ម៉ែត្រ មានប្រវែង៦៧០ម៉ែត្រ។ ការងារបូមលាងលូផ្លូវលេខ១១០ ចាប់ពីផ្លូវR8 ដល់ផ្លូវ២៨៩ ចាប់ពីថ្ងៃទី៤ ខែមករា ២០១៨ លាងលូទំហំ០,៦០ម៉ែត្រ បានប្រវែង៥៦១ម៉ែត្រ លាងលូទំហំ១០០ម៉ែត្រ បានប្រវែង ៦៥២ម៉ែត្រ ការងារបូមលាងលូ ផ្លូវលេខ១២៨ ចាប់ពីផ្លូវ២៦៥ ដល់ផ្លូវ២៥៣ ចាប់ពីថ្ងៃ៤ ខែមករា ឆ្នាំ២០១៨ លាងលូទំហំ០,៦០ម៉ែត្រ បានប្រវែង៧៥៦ម៉ែត្រ។

លាងលូទំហំ១០០ម៉ែត្រ បានប្រវែង៧៥៦ម៉ែត្រ ស្ដារលូ និងអូសកៅឡាក់ផ្លូវលេខ៦៨ ចាប់ពីផ្លូវលេខ៩៣ ដល់ផ្លូវជាតិលេខ៥។ ដោយឡែក នៅថ្ងៃទី១១ ខែមករាឆ្នាំ២០១៧ យុទ្ធនាការស្តារលូរងសម្រាប់ខណ្ឌទួលគោក នៅចំនុចផ្លូវលេខ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖ លូដែលត្រូវអនុវត្តនៃការស្តារនេះ មាន ប្រវែងជាង៤៦០គីឡូម៉ែត្រ ស្មើនឹង៦៤ខ្សែ គឺខណ្ឌដូនពេញ មានប្រវែង២៤,៣៩០ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង ២៨,០៦៨ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០,៨១៤ ម៉ែត្រ។ ចំពោះការ ស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមាន រថយន្តសំរាប់បូមទឹកចំនួន៤គ្រឿ រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ដោយប្រើរយៈពេល៧ខែ ឲ្យរួចរាល់ទូទាំង ៤ខណ្ឌ។

ពាក់ព័ន្ធនឹងយុទ្ធនាការស្តាលូខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់កន្លងមកថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រគល់ភារៈកិច្ចជូនទៅរដ្ឋបាលខណ្ឌទាំង៤កណ្តាលក្រុង ដោយអនុវត្តតាមវិមជ្ឈការថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា ឲ្យទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលដែរគឺនៅតែតាមដាន និងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត៕ ដោយ៖ សំរិត


ចែករំលែក៖