ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវនគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនតាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្កាប់ឲ្យចាប់ខ្លួនរបស់តុលាការរាជធានីភ្នំពេញ ពីបទលួច។កាលវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៧នៅចំណុច ផ្លូវលេខ១០១សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានឈ្មោះ សំ ឡេងភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខA៤៨ ផ្លូវ ១០១ ក្រុម ៣១ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ មុខរបរ ជាងដែក ។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះដឹកនាំកម្លាំងដោយលោក អនុសេនីយ៍ឯក សូ សំបាន នាយប៉ុស្តិ៍នគរបាលរដ្នបាលផ្សារដើមថ្កូវ បានដឹកនាំកំលាំងផ្សារដើមថ្កូវបានចុះទៅដល់ផ្ទះកើតហេតុខាងលើហើយបានប្រទះឃើញជនសង្ស័យក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែមង្ដ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖