ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បណ្ដើរម៉ូតូចេញពីកន្លែងជួសជុល ត្រូវរថយន្ដបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ និងកន្លែងភ្លាមៗយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ដោយបង្កឲ្យមានការភ្ញាក់ផ្អើមដល់ប្រជាពលរដ្ឋកាលពេលវេលាម៉ោង១០ និង ២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ ដែលស្ថិតនៅបណ្ដោយផ្លូវដួងងៀប នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវីតមានឈ្មោះ គង់ មុន្នី អាយុ២៣ឆ្នាំ ស្នាក់នៅម្ដុំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដោយមនុពេលកើតហេតុជនរងគ្រោះបានចេញពីបណើរម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB. 5138 ទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវឌួងងៀប បានឆ្លងផ្លូវតែមិនបានបើកភ្លើងស៊ីញ៉ូ ស្រាប់តែត្រូវរថយន្ដមិនស្គាល់ម៉ាក់បានបើកមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវីតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកឯម៉ូតូរងការខូចខាតពីក្រោយយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកឯម៉ូតូសមត្ថកិច្ចបានវាល់វែងយកទៅរក្សាទុកនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ភារ៉ា ងដ្កោ


ចែករំលែក៖