ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូបុកបង្គោលថ្មចិញ្ចើមផ្លូវ ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូបោះពួយល្បឿនលឿនមិនប្រយ័ត្នរេចង្កូតបុកបង្គោលថ្មលើចិញ្ចើមផ្លូវ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្តីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T-5301 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះខាងលើ បើកបរម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកបងហគោលថ្មក្បែចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ករណីខាងលើនេះ នគរបាលជំនាញកំពុងស្វែងរកសាច់ញាតិជនរងគ្រោះដើម្បីយកទៅធ្វើបុណុណ្យតាមប្រពៃណី ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖