ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ ត្រូវកម្លាំងប្រជាការពារភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ឃាត់ខ្លួន ក្រោយធ្វេីសកម្មភាពឆក់កាបូបមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប្រជាការពារភូមិពោងពយឃាត់ខ្លួន ក្រោយរូបគេធ្វេីសកម្មភាពឆក់កាបូបមិនបានសម្រច កាលពីរវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវលេខ១១L កែងនឹងផ្លូវលេខ១១១ ក្នុងភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានធ្វេីតាមផ្លូវ១១១ ដើម្បីទៅវីញផ្លែឈើសែនក្បាលទឹក លុះមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ជិះ ម៉ូតូមូយគ្រឿងម៉ាក់socoopy ធ្វេីសម្មភាពឆក់ពេលនេះគាត់ក៏បានទាញការបូកគាត់មកវិញ ស្រាប់តែផ្លាក់យុវជនម្នាក់ពីរលេីម៉ូតូតែម្តង ។

ជនរងគ្រោះមានឈ្មោះ នី ម៉ាឡេង អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

ជនសង្ស័យមានឈ្មោះជា វណ្ណា អាយុ១៧ ឆ្នាំ ជាសិក្សថ្នាក់ទី១១b ស្នាក់នៅក្នុងភូមិរោងចក្រ សង្លាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យពីរនាក់ទៀតត្រូវបានរត់គិចខ្លួនបាត់ ក្រោយកើតហេតុត្រូវបានកម្លាំងប្រជាការពារភូមិចាប់នៅឲ្យសមត្ថកិច្ចភ្នំពេញថ្មីរួច ក៏បានចាប់បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិត្តវីធី ៕ តុង សីហា


ចែករំលែក៖