ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងមុខសញ្ញាឆក់ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនដោយជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាឆក់។

ករណីឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្លូវ៥៩៨ផ្ទះជួលសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួននោះទី១មានឈ្មោះ សុខ សី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅចំណុចកើតហេតុទី២ឈ្មោះ ព្រំ វាសនា (ហៅអាប៉ះ) ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើគឺសមត្ថកិច្ចបានធ្វើការល្បាតនៅក្នុងមូលដ្ឋានពេលនោះជនសង្ស័យឃើញក៏ជិះម៉ូតូរត់ភ្លាមនោះសមត្ថកិច្ចក៏ជិះម៉ូតូដេញតាមរហូតដល់ផ្លូវ៥៩៨ផ្ទះកើតហេតុជនសង្ស័យក៏រត់ចូលក្នុងផ្ទះទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ម៉ូតូដែលជនសង្ស័យជិះនោះម៉ាកស៊ុយសុីគី nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GL0898។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខសាកសួបន្ត៕ តុង សីហា


ចែករំលែក៖