ព័ត៌មានទាន់ហេតុការណ៍៖

យុវជម្នាក់ជិះម៉ូតូដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងបង្គោលប៉ាន់ណូស្លាប់មួយរពេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ បានបោកក្បាលនិងបង្គោលប៉ាន់បែកក្បាលភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូគ្រឿង ដួលអូសជាច្រើនម៉ែត្រ សង្ស័យរថយន្តបើកកៀរ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១១យប់ថ្ងៃទី៣១ខែមករាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខាងត្បូងវត្តសំរោងអណ្តែតប្រមាណជាង១០០ម៉ែត្រ​ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនរងគ្រោះ(ស្លាប់) មិនស្គាល់អត្តសញ្ញាណ នោះទេ ។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ zoomer-x មួយគ្រឿងពណ៌ខៀវ លាយបៃតងពាក់ស្លាកលេខ កំពង់ចាម 1R-0481ធ្វើដំណើរទិសដៅ ពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យរថយន្តបើកកៀរ បណ្តាលជនរងគ្រោះដួលម៉ូតូអូសជាច្រើនម៉ែត្រផ្លោងទៅបោកនឹងបង្គោលប៉ាន់ណូ នៅចំកណ្តាលសួនចែកទ្រូងផ្លូវបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនឹងកន្លែង ។

ក្រោយកើតហេតុ សមត្ថកិចមូលដ្ឋានបាន ចុះមកដល់បានទំនាក់ទំងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បណ្តោះអាសន្នរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ ។

ដោយឡែកសពជនរងគ្រោះបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំប្រគល់ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖