ព័ត៌មានទាន់ហេតុការណ៍៖

យើងចងចាំ​ និងបោះឆ្នោតអោយ​ គណបក្សប្រជាជនកម្ពុជា​ ​ដែល​មានរូបសញ្ញាសម្គាល់​“ ទេវតាបាចផ្កា​“ លេខរៀងទី​២០​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖

«ជូនពរបងប្អូនជនរួមជាតិ​ និងក្មួយៗបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា!

នៅសល់តែ​៤២ថ្ងៃទៀតប៉ុណ្ណោះ​ ការបោះឆ្នោតនឹងមកដល់។ ច្បាស់ណាស់​ គឺគ្រប់គ្នាចង់បានសន្តិភាព​ និងការរីកចម្រើន។ច្បាស់ណាស់​ គឺគណបក្សប្រជាជនបាននាំមកនូវសន្តិភាព​ និងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនពិតប្រាកដមកដល់សព្វថ្ងៃនេះ។

យើងចងចាំ​ និងបោះឆ្នោតអោយ​ គណបក្សប្រជាជនកម្ពុជា​ ​ដែល​មានរូបសញ្ញាសម្គាល់​“ ទេវតាបាចផ្កា​“ លេខរៀងទី​២០​ នៅថ្ងៃបោះឆ្នោតទី​ ២៩​ កក្កដា​ ២០១៨​ ខាងមុខនេះ» ៕


ចែករំលែក៖