ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាន លីនដា និង អ៊ាម វន្នីជោគជ័យខ្លាំងនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលោក អ៊ាម វន្នី និងអ្នកនាង យ៉ាន លីនដា បានធ្វើឲ្យប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើល និងគាំទ្រខ្លាំង គ្រាដែលអ្នកទាំងពីរ និងសិល្បករមួយចំនួនទៀតបានចេញ ទៅច្រៀងរាំនៅទីនោះ។

វត្តមានពួកបានធ្វើឲ្យសំបុត្រលក់ចូលរួមកម្មវិធីប្រគំតន្ត្រី ត្រូវបានលក់ដាច់ខ្លាំង ។

សិល្បករដែលបានចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីរាំលេងកម្សាន្ត សម្រាប់ប្រជាជនខ្មែររស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក មានដូចជា អ្នកនាង យ៉ាន លីដា អតីតបេក្ខជន Cambodian Idol លោក អ៊ាម វន្នី តារាសម្តែងក្បាលធំ លោក វី ជីវ័ន្ត និងតារាចម្រៀងកញ្ញា ចំរើន សុភា។ គ្រាន់តែបង្ហាញពីការចាប់ដៃគ្នាសម្តែងនៅក្នុងចុងសប្តាហ៍នេះ គឺមានអ្នកទិញសំបុត្រត្រៀមចូលរួមយ៉ាងច្រើនកុះករ ។

ក្រៅពីនេះ យ៉ាន់ លីដាន និង លោក អ៊ាម វន្នី រួមជាមួយតារាផ្សេងៗក៏បានចេញវីដេអូខ្លីមួយអំពីគម្រោងរបស់ខ្លូនដែល ត្រូវសម្តែងនៅក្នុងសប្តាហ៍នេះផងដែរ ។

អ្នកគាំទ្រអ្នកនាង យ៉ាន លីនដា បានជួយទិញCD អាល់ប៊ុមរបស់នាង បូករួម ទាំងការបោះពុម្ពអាវយឺតមានឈ្មោះនាងធ្វើជាកាដូដល់នាងផងដែរ។

នាងក៏ត្រូវបានប្រជាជនខ្មែរជាច្រើនរស់នៅទីនោះ បានអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមទទួលទានអាហារបែបលក្ខណៈគ្រួសារជាហូរហែផងដែរ ។ គ្រាដែលនេះ គឺជាលើកទីពីរហើយដែលវត្តមានតារាចម្រៀងសំនៀងថ្នម អ៊ាម វន្នី នៅលើទឹកដីនៃសហរដ្ឋអាមេរិក និងទទួលបានការគាំទ្រជាច្រើន ពីទស្សនិកជននៅទៅនោះ ៕ វឌ្ឍនា


ចែករំលែក៖