ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសាកសពជនជាតិចិនដែលបានបាត់ខ្លួនហើយអណ្ដែតចូលក្នុងលូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានរកឃើញ សាកសពជនជាតិចិនម្នាក់ដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដានោះហើយ។

ការរកឃើញនេះស្ថិតនៅចំណុចភូមិ មួយសង្កាត់បី ក្រុងព្រះសីហនុ ដោយសាកសពនេះបានអណ្ដែតចូលក្នុងលូរបស់សណ្ឋារគារ រីសតស៊ីហួរ ខណៈ ពេលនេះដែរ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅសាច់ញាតិរបស់ជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖