ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ២ក្រុមទៀតទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ

ចែករំលែក៖

ក្រុមមាន់គកបារាំងបានឡើងទៅកាន់វគ្គ១៦ក្រុមក្រោយពីយកឈ្នះក្រុមប៉េរូក្នុងលទ្ធផល១ ទល់០កាលពីរាត្រីថ្ងៃទី២១ មិថុនា ខណៈដែលក្រុមជម្រើសជាតិក្រូអាតក៏បានឡើងទៅកាន់ វគ្គ១៦ក្រុមដូចគ្នាក្រោយពីយកឈ្នះក្រុមអតីតជើងឯករងអាហ្សង់ទីន ៣-០ នៅក្នុងពូលD ។

ក្រុមជម្រើសជាតិបារាំង ដែលជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការលើកពាននោះ ចូលរួមជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ និងម្ចាស់ផ្ទះរុស្ស៊ី ក្នុងវគ្គ ១៦ក្រុម ខណៈនៅសល់ការប្រកួតក្នុងពូល១លើកទៀតនៅក្នុងពូល C និងបានធ្វើឲ្យក្រុមជម្រើសជាតិប៉េរូធ្លាក់ចេញពី World Cup ផងដែរ។ ខ្សែប្រយុទ្ធ Mbappe វ័យ១៩ឆ្នាំ របស់ក្លិប Paris Saint-Germain បានបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន និងបានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់បារាំង ក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុង World Cup នៅពេលដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុមប៉េរូក្នុងតង់ទី១។

ក្រុមរបស់លោក Didier Deschamps នឹងត្រូវប៉ះជាមួយនឹងក្រុមបាល់ទាត់ ជម្រើសជាតិដាណឺម៉ាកនៅថ្ងៃអង្គារ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ១ក្នុងពូល C ប៉ុន្តែ ការឈ្នះកៅអីទៅវគ្គបន្ទាប់ មានសុវត្ថិភាពរួចជាស្រេច។ ផ្ទុយទៅវិញ ក្រុមជម្រើសជាតិប៉េរូ នឹងត្រូវជួបអូស្ត្រាលី ដោយជោគវាសនារបស់ពួកគេត្រូវបានកាត់សេចក្តីរួចជាស្រេច ថានឹងត្រូវតែលេងដើម្បីតែមោទនភាពប៉ុណ្ណោះ ពីមុខអ្នកគាំទ្រដ៏ច្រើនកុះករដែល បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។

ដោយឡែកក្រូអាតដែលស្ថិតនៅក្នុងពូល D បានឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិទោះបីនៅសល់១ប្រកួតទៀតក្នុងពូលក៏ដោយ ព្រោះក្រុមនេះបានឈ្នះ២ប្រកួតរួច ទៅហើយ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ពីសំណាក់ក្រុមក្រូអាតគឺកីឡាករ Ante Rebic, Luka Modric និង Ivan Rakitic ដោយគ្រាប់បាល់ទី១ បានកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកចាំទី Willy Caballero របស់អាហ្សង់ទីន ។

ក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុមអាហ្សង់ទីនលោក Sampaoli បានបញ្ជាក់ថា លទ្ធផលនេះ គឺជាកំហុសរបស់លោកទាំងស្រុង និងបានសុំការអភ័យទោសទៅកាន់អ្នកគាំទ្រ ដែលបានចាកចេញពីទីលានទាំងទឹកភ្នែក នាកីឡដ្ឋាន Nizhny Novgorod នៅលើច្រាំងទន្លេ River Volga។

លោក Sampaoli បានថ្លែងថា «ដំបូងឡើយ ខ្ញុំសុំការលើកលែងទោសពីពួកគេ ជាពិសេសអ្នកដែលបានធ្វើដំណើរដ៏ឆ្ងាយដើម្បីមកមើលក្រុមអាហ្សង់ទីន។ ខ្ញុំជាអ្នកទទួលខុសត្រូវសម្រាប់លទ្ធផលនេះ ប៉ុន្តែ ខ្ញុំក៏ខកចិត្តដូចអ្នកគាំទ្រផងដែរ»។

ការរងបរាជ័យក្នុងការប្រកួតពូល D នេះ មានន័យថា អាហ្សង់ទីន ដែលជាក្រុមមួយក្នុងចំណោមក្រុមមានក្តីសង្ឃឹមច្រើនក្នុងការលើកពានមុនយុទ្ធនាការនេះ ចាប់ផ្តើម និងជាក្រុមជើងឯករងកាលពីឆ្នាំ២០១៤នោះ កំពុងតែស្ថិតនៅលើផ្លូវនៃការធ្លាក់ចេញដ៏អាម៉ាស់ត្រឹមជុំទី១។ ពួកគេមានត្រឹមតែ១ពិន្ទុគត់ពីការប្រកួត២លើក ហើយនិងត្រូវតែផ្តួលក្រុមជម្រើសជាតិនីហ្សេរីយ៉ា ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ដើម្បីទទួលបានឱកាសណាមួយក្នុងការគេចឲ្យផុតពីការធ្លាក់ចេញ ។

សូមបញ្ជាក់ថា ប្រទេសដែលឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិបានរកឃើញ៤ក្រុម ហើយគឺពូល A មានម្ចាស់ផ្ទះរុស្សុី និងអ៊ុយរុយហ្គាយ, ពូលC មានបារាំង, ពូលD មានក្រូអាត។ ចំណែកក្រុមដែលធ្លាក់ដោយស្វ័យប្រវត្តិមានក្រុមអារ៉ាប៊ីសាអ៊ូឌីត, អេហ្សុីប, ម៉ារ៉ុក, ប៉េរូ ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨៖

World – World Cup
FT Denmark 1 – 1 Australia View events More info
FT France 1 – 0 Peru View events More info
FT Argentina 0 – 3 Croatia
Brazil – Tocantinense
FT Palmas 2 – 1 Gurupi More info
Brazil – Catarinense 2
FT Camboriú 2 – 1 Operário Mafra More info
FT Guarani de Palhoça 1 – 1 Barra More info
FT Fluminense SC 2 – 1 Metropolitano More info
FT Blumenau 0 – 3 Marcílio Dias More info
Brazil – Cearense 2
FT Guarany de Sobral 0 – 0 Barbalha More info
Brazil – Brasileiro de Aspirantes
FT Santos U23 2 – 1 Vitória U23 More info
FT Goiás U23 2 – 0 Figueirense U23

 

Finland – Veikkausliiga

FT PS Kemi 0 – 1 RoPS View events More info

Finland – Kakkonen

Group B

FT KäPa 1 – 0 FC Espoo More info

Group C

FT JBK 2 – 2 SJK Akatemia More info
FT KuFu-98 1 – 1 GBK

 

Iceland – 1. Deild
FT Haukar 2 – 5 Thróttur Reykjavík View events More info
FT Leiknir Reykjavík 1 – 1 Selfoss
Sweden – Svenska Cupen
FT Motala E5 – 3 Husqvarna
Sweden – Damallsvenskan
FT Eskilstuna United 1 – 1 Vittsjö View events More info
Sweden – Elitettan
FT Umeå 0 – 0 Sundsvall More info
FT Mallbacken 0 – 0 Ljusdal More info
FT Böljan 0 – 4 Lidköping

 

Sweden – Division 1

Norra

FT Linköping City 1 – 1 Karlslund View events More info
FT Arameiska / Sy… 0 – 2 Sollentuna View events More info
FT Västerås SK 2 – 1 Forward View events More info

Södra

FT Utsikten 4 – 1 Ljungskile View events More info
FT Skövde AIK 2 – 1 Tvååker

 

USA – PDL
FT Boston 1 – 3 Portland Phoenix More info
FT Lehigh Valley … 0 – 6 New York RB III More info
  Myrtle Beach M… CANC Tormenta More info
FT Ocean City Nor… 0 – 2 Reading United More info
FT SIMA Águilas 0 – 2 The Villages More info
FT Tri-Cities 0 – 1 Birmingham Hammers More info
FT Tobacco Road 1 – 3 North Carolina II More info
FT North County U… 1 – 2 FC Miami City More info
FT West Virginia … 4 – 1 Derby City Rovers More info
FT Chicago FC United 0 – 5 Des Moines Menace More info
FT Houston FC 0 – 6 OKC Energy II More info
USA – US Open Cup
FT DC United 1 – 1P Orlando City View events More info
FT Louisville City 2 – 1 Nashville View events More info
FT Atlanta United 0 – 1 Chicago Fire View events More info
FT Los Angeles FC 3 – 2 Sacramento Rep…

 

 


ចែករំលែក៖