ព័ត៌មានទាន់ហេតុការណ៍៖

រកបានកីឡាករ២នាក់បន្ថែមទៀត ដើម្បីបង្គ្រប់១៦នាក់សម្រាប់វគ្គជម្រុះដំណាក់កាលទី២TV5 Knock Out

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ TV5 Knock Out រកបានបេក្ខជនដើម្បីបង្រ្គាប់១៦នាក់ សម្រាប់បន្តការប្រកួតដំណាក់កាលទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ គឺកីឡាករ ប៊ុន សុធា មកពីក្លិប កងពលធំអន្តរាគមន៍ និង កីឡាករ គឿម សុវណ្ណឌឿន មកពីក្លិបមោងប្ញស្សីមរកគុនខ្មែរខេត្តបន្ទាយមានជ័យ បន្ទាប់ពីកីឡាករទាំង២នាក់ វាយយកឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅសង្វៀន ARENA ។

ជំនួបប្រកួតរវាងកីឡាករ ប៊ុន សុធា បានវាយឈ្នះកីឡាករ សូត្រ ខេមរិនមកពីបក្សីស្លាបដែក ដោយពិន្ទុ រីឯកកីឡាករ គឿម សុវណ្ណឌឿត ចំណាយពេលត្រឹម២ទឹកផ្តួលកីឡាករ វុត្ថ សុផានិត មកពីអង្គរ ធំគុនខ្មែរឲ្យបោះបង់ការប្រកួតភ្លាមៗ ។ ដូច្នេះបេក្ខភាពបង្គ្រាប់១៦នាក់ ក្នុងដំណើរការប្រកួតវគ្គជម្រុះដំណាក់កាលទី២ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out ។

គួរបញ្ជាក់ថា សមាសភាពបេក្ខជនទាំង១៦នាក់ត្រូវប្រកួតបន្តក្នុងវគ្គ២ មានដូចជា កីឡាករឆន ចន្នី, យ៉ាន ដារ័ត្ន, ស្រេង ទិនធិ, ផាត់ សូដា, ឈាន ពន្លឺ, ឈុន បញ្ជា, រិទ្ធ ប្រាក់ប៉ិន,ម៉ន រ៉ាន្នី, រស់ វិបុល, នឹម ដន, ប្រាក់ ស៊ីណាត, មាឃ សុវណ្ណរ៉ា, លីន វិបុល, ពេជ្រ សាម៉ុន, ប៊ុន សុធា និងគឿម សុវណ្ណឌឿត ។

លោក គង់ ឌៀប ប្រធានវិន្និច្ឆ័យ ប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បានប្រាប់ឲ្យដឹងថា ចំពោះការបកួតដំណាក់កាលទី២នេះ មានកីឡាករ ១៦នាក់បន្ទាប់ពីបានឆ្លងផុតវគ្គជម្រុះវគ្គ៣២នាក់ដំបូង ដោយចាប់ផ្តើមដំណើរប្រកួតជម្រុះវគ្គទី២បន្តសប្តាហ៍ទី១ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ខាងមុខ ៕ សារីម

 

asd (6) asd asd (1) asd (5)


ចែករំលែក៖