ព័ត៌មានទាន់ហេតុការណ៍៖

រដូវកាលថ្មីអង់គ្លេសនឹងប្រើរូបមន្តប៉េណាល់ទីថ្មី

ចែករំលែក៖

រូបមន្តប៉េណាល់ទីថ្មី (ABBA) នឹងយកមកប្រើប្រាស់ក្នុងការកាត់សេចក្តីដោយបាល់ ប៉េណាល់ទីនៅគ្រប់កម្មវិធីទាំងអស់នៅ ប្រទេសអង់គ្លេសចាប់ពីរដូវកាឆ្នាំ២០១៧-២០១៨។

រូបមន្ត ABBA គឺស្រដៀងគ្នាទៅនឹងប្រព័ន្ធ tie-breaks ដែលប្រើក្នុងកីឡាវាយកូនបាល់ មានន័យថាបន្ទាប់ពីការទាត់លើកទី១របស់ក្រុម A រួចក្រុម B ទាត់២ដងជាប់គ្នាមុនដល់វេនក្រុម A ទាត់វិញ២ដងជាប់គ្នាដែរ ពោលគឺ AB BA AB ខុសពីរូបមន្តចាស់ដែលឆ្លាស់គ្នាម្ដង ម្នាក់ៗ AB AB AB ។

រូបមន្តនេះនឹងយកទៅប្រើប្រាស់ក្នុងពានរង្វាន់ Carabao Cup, Checkatrade Trophy និងការប្រកួតខ្វែងនៅចុងរដូវកាលអង់គ្លេស Championship ដើម្បីស្វែងរកក្រុមទី៣សម្រាប់ឡើងមកក្របខ័ណ្ឌអង់គ្លេស Premier League ៕


ចែករំលែក៖