ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌប្ញស្សីកែវ សហការជាមួយបណ្ដាយអង្គការ ព្រមទាំងក្រុមហ៊ុនឯកជនជាដៃគូ បានចែកអំណោយដល់កុមារកំព្រា ចំនួន២០០នាក់

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ សហការជាមួយ អង្គការខេមរា និងបណ្ដាយអង្គការ ព្រមទាំង ក្រុមហ៊ុនឯកជនមួយចំនួនទៀតជាដៃគូ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និង ចែកអំ​ ណោយដល់ កុមារកំព្រា និងកុមារងាយរងគ្រោះ សរុបចំនួន២០០នាក់ មកពីសង្កាត់ទាំង៧ ទូទាំងខណ្ឌប្ញស្សីកែវ នៅវត្តទួលសន្តិវ័ន សង្កាត់គីឡូម៉ែត្រលេខ៦ នាថ្ងៃទី២០ ខែមករា ។

នាឱកាសនោះក្នុងកុមារម្នាក់ទទួលបាន អង្ករ​១០គីឡូក្រាមមុង១ ,សំភារ:សិក្សា៣មុខ មានដបដាក់ទឹក១ ,នំ១កញ្ចប់ ,នំបុ័ង១ ដើម និងថវិកា ១១,០០០ រៀល ដែលបានការឧបត្ថម្ភពី បណ្ដាអង្គការ ក្រុមហ៊ុន និងសប្បុរសជននានា ជួយទ្រទ្រង់ដល់កម្មវិធីរួមមាន ៖ អង្គការពន្លកនៃសេចក្តីសង្ឃឹមហ្វូមូសា ក្រុមហ៊ុន Optimum​Fiashion CO,LTDនិង ក្រុមហ៊ុន​ UIC អង្ករ២តោន, មុង ២០០ សំភារ:សិក្សា ២០០ ។

លោកស្រី ជា លឹមគាង ដបទឹក២៥០ ដប ( ២០០ ដប សម្រាប់កុមារ និង៥០ ដបទៀត សម្រាប់ប្រជាការពារសាលាខណ្ឌ) ។ យុវជន សហភាព សហព័ន្ធ យុវជនកម្ពុជា និង យុវជន អ.ម.ត នំ ២០០ កញ្ចប់ ។ លោកស្រី ចាង សុខគីម នំបុ័ង ២០០ដើម ។ លោកស្រី មុជ លក្ខិណា ថវិកា ១,០០០,០០០ រៀល ។ លោកស្រី លៀង ចាន់នី ថវិកា៨០០,០០០រៀល ។ លោកស្រី ម៉ូវ វ៉ុចងីម ថវិកា ៤០០,០០០ រៀល និងកន្សែង ៩៧ ឧបត្ថម្ភដល់ប្រជាការពារសាលាខណ្ឌ ។

ជួសមុខឲ្យតំណាងក្រុមហ៊ុន និង អង្គការ បានឲ្យលោកអភិបាលខណ្ឌឫស្សីកែវឲ្យដឹងថា ការចូលរួមបរិច្ចាគជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកានាពេលនេះ ក្នុងន័យចូលរួមជាមួយសង្គមធ្វើឲ្យប្រសើរឡើងចំពោះកុមារទាំងអស់បានទទួល​ទានអារហារជុំគ្នា និង សម្ភារៈសិក្សា ព្រមទាំងគូគំនូតាមចំណង់ចំណូលចិត្តដែលបញ្ជាក់ចេញពីអារម្មណ៍ពិតពួកគេនៅលើផ្ទាំងគំនូនិមួយៗ ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណចំពោះសប្បុរសជន ក្រុមហ៊ុនទាំងអស់ និង អង្គការខេមរា ដែលបានជួយឧបត្ថម្ភញ៉ាំងឲ្យកម្មវិធីនេះមានភាពអធឹកអធម និង បានបញ្ជាក់ថា៖ ក្មួយៗជំនាន់នេះមានសំណាងហើយ ដោយមានអាហារហូបចុកគ្រប់គ្រាន់ទោះបីជាអ្នកខ្លះមិនហូរហៀរក្ដីតែបានហូបឆ្អែត និងសម្លៀកបំពាក់ស្អាតបាត សមរម្យ ទទួលបានការអប់រំគ្រប់កំរិតសិក្សា មិនដូចជំនាន់ពូ ក្នុងឆ្នាំ១៩៧៩ ១៩៨០ជាងនោះឡើយ មិនមានបាយហូបគ្រប់គ្រាន់ សម្លៀកបំពាក់មិនបានស្អាតបាត គ្មានកង់ ម៉ូតូជិៈទេ ហើយ៤០ឆ្នាំមុនក៏គ្មានអង្គការណាមកជួយដូចថ្ងៃនេះឡើយ ដោយកាលនោះប្រទេសជាតិយើងទើបរួចផុតពីរបបប្រល័យពូជសាសន៍​ ហើយមានការហុំព័ទ្ធសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច យើងរស់បានទាំងត្រដរដោយដៃម្ខាងការពារជាតិកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ដៃម្ខាងទៀតខិតខំប្រឹងប្រែងបង្ករបង្កើនផលដើម្បីរស់រហូតមកដល់សព្វថ្ងៃនេះ​ ។

លោក ជា ពិសី បានលើកឡើងទៀតថា៤០ឆ្នាំមុន ពួកខ្ញុំរៀននៅក្រោមដើមឈើ ក្នុងរោង និងតាម ឈាប្បនដ្ឋាន​ជាដើម ដែលជាការតស៊ូមួយរហូតដល់មានថ្ងៃនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ លោកបានណែនាំដល់ ឪពុក ម្ដាយ ឬ អាណាព្យាបាលកុមារដែលមានកូនគ្រប់អាយុឲ្យចូលរៀនទាំងអស់គ្នា សំដៅទប់ស្កាត់ការបោះ​​​បង់ការ​សិក្សារបស់កុមារ ពិសេសកុមារដែលរស់នៅតំបន់ក្រីក្រ ហើយទទួលបានប្រសិទ្ធិភាពក្នុងការអប់រំសម្រាប់ទាំងអស់គ្នា ប្រកបដោយសមធ៌ម,គុណភាព,ប្រសិទ្ធភាពក្នុងកំរិតអតិបរិមា និងសូមឲ្យអាជ្ញាធរដែនដីគ្រប់សង្កាត់ជួយសម្រួល ជំរុញលើកទឹកចិត្ត និងផ្ដល់លទ្ធភាពជូនដល់ពួកគេឲ្យបានចូលរៀន៕ អរុណរះ


ចែករំលែក៖