ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ច្រានចោលសំណើពិភាក្សារបស់អាមេរិក

ចែករំលែក៖

នៅក្នុងសារលិខិត ដែលបានបង្ហោះ តាមបណ្តាញ Twitter កាលពីយប់ថ្ងៃទី៣១ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zarif បានច្រានចោលសំណើពិភាក្សារបស់អាមេរិក ដោយលោក បញ្ជាក់ថា «ការគំរាមកំហែង ការដាក់ទណ្ឌ កម្ម របស់អាមេរិក មកលើអីុរ៉ង់ គឺជារឿង គ្មានផលប្រយោជន៍ឡើយ។

ការលើកឡើងរបស់ លោក គឺជាការ ឆ្លើយតបទៅនឹងប្រធានាធិបតីត្រាំ ដែល បានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ថាលោកនឹងពិភាក្សាជាមួយ អីុរ៉ង់ គ្រប់ ពេល ដោយមិនមានលក្ខណៈណាមួយ នោះឡើយ។

រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zarif បានបញ្ជាក់ថា «អីុរ៉ង់ បានពិភាក្សាជាមួយអាមេរិក ពីរឆ្នាំ មកហើយ រួមទាំងប្រទេសអឺរ៉ុប គឺអង់គ្លេស អាល្លឺម៉ង់និងបារាំង ព្រមទាំង ចិននិងរុស្ស៊ី ផងដែរ។ មកទល់ពេលនេះកិច្ចព្រមព្រៀងនៅតែមានប្រសិទ្ធភាព ហើយអាមេរិក មានតែបន្ទោសខ្លួនឯងពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង ។

រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ បញ្ជាក់ទៀត ថា «រាល់ការគំរាមកំហែង ការដាក់ទណ្ឌ កម្ម និងការផ្សព្វផ្សាយ ទាំងឡាយគ្មាន ប្រសិទ្ធភាពឡើយ។ អាមេរិក គួរតែព្យាយាមគោរពដល់ការសន្យារបស់អីុរ៉ង់ និង អន្តរ ជាតិ។

ការប្រកាសខាងលើរបស់អីុរ៉ង់ គឺផ្ទុយស្រឡះពីការសន្និដ្ឋានរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ថាកិច្ចពិភាក្សា ជាមួយអីុរ៉ង់ នឹងធ្វើឡើងក្នុងពេលឆាប់ៗ នេះ។

ថ្លែងប្រាប់សារព័ត៌មានអុីរ៉ង់ Fars លោក Abdolreza បានគូសបញ្ជាក់ដូច្នេះថា សហ រដ្ឋអាមេរិក ពិតជាមិនគួរឱ្យទុកចិត្តទាល់តែ សោះ…ដូច្នេះតើធ្វើដូចម្ដេចអាចឱ្យយើងជឿជាក់លើប្រទេសមួយនេះបាន នៅ ពេលដែលពួកគេបានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរដោយឯកតោ ភាគី?។

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Abdolreza ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថាលោកអាចនឹងជួបជាមួយប្រធានាធិបតីអុីរ៉ង់ លោក ហា ស្សាន់ រូហានី បានគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌទុក ជាមុន៕ ម៉ែវ សាធី


ចែករំលែក៖