ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើឲ្យ សួង សុខារ៉ានីតភ្ញាក់ផ្អើលថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា សួង សុខារ៉ានីត បានសម្តែងអារម្មណ៍រំភើបភ្ញាក់ផ្អើលខ្លាំងនឹងវត្តមាន លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ៉ារីទ ដែលបានបង្ហាញវត្តមានក្នុងពិធីខួបកំណើតគម្រប់វ័យ៣១ របស់នាង កាលពីរាត្រី ថ្ងៃទី០៦ ខែសីហាកន្លងទៅ ។ តារាស្រីរូបនេះភ្ញាក់ផ្អើល និងសរសើរពីទឹកចិត្តលោករដ្ឋមន្ត្រី ដែលឆ្លៀតពេលមកចូលរួមកម្មវិធីនាង បើទោះបីជាលោកមានធុរៈផ្ទាល់ខ្លួននៅផ្ទះក៏ដោយ ។

តារាសម្តែង សិចស៊ី សួង សុខារ៉ានីត បានធ្វើខួបកំណើតទ្រង់ទ្រាយធំលើកដំបូងសម្រាប់ជីវិតកាលពីដើមសប្តាហ៍នេះនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកក្រោមវត្តមានសិល្បករប្រមាណជិត២០០នាក់ ។ អ្វីដែលធ្វើឲ្យនាងសប្បាយ និងរំភើបចិត្តក្រោយពិលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលនាងបានអញ្ជើញជាភ្ញៀវបានបង្ហាញមុខមុនអស់ភ្ញៀវដទៃ ។

នាងថាអរស្ទើហោះក្រោយពីលោករដ្ឋមន្ត្រីពោលមកកាន់នាងដោយពាក្យសុំទោសថា មិនបាននៅយូរនោះទេ ព្រោះមានកម្មវិធីរវល់នៅផ្ទះទោះសម្រេចចិត្តអញ្ជើញមកកម្មវិធីខួបកំណើតនាងមុន ។ នាងថា គ្រាន់តែលឺសម្តីនេះធ្វើឲ្យនាងរំភើបអរស្ទើរហោះ ជាងគេយកមាសមកឲ្យ១០០គីឡូក្រាមទៅទៀត ។

សួង សុខារ៉ានីត បញ្ជាក់ថា ទោះបីលើកទីមួយក្នុងជីវិត ដែលរៀបចំកម្មវិធីខួបកំណើត ប៉ុន្តែនាងពិតជាសប្បាយចិត្តខ្លាំងព្រោះតែវត្តមានភ្ញៀវជាច្រើនជាមិត្តរួមការងារសិល្បៈបានបង្ហាញវត្តមានជាច្រើន ហើយនេះគឺជាការចងចាំ និងពេលវេលាសប្បាយរួមគ្នាមិនអាចបំភ្លេចបាន ។ នាងរំពឹងថាក្រោយកម្មវិធីខួបកំណើតនេះនាងនឹងទទួលបានឱកាសការងារ និងភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងនាង និងអ្នកសិល្បៈកាន់តែជិតស្និទ្ធផងដែរ ៕ វឌ្ឍនា


ចែករំលែក៖