ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខបណ្តាញជប៉ុន បង្កការភ្ញាក់ផ្អើដោយលោកមិនចេះកំុព្យូទ័រ

ចែករំលែក៖

«សន្តិសុខបណ្តាញ» គឺជាការងារ សំខាន់ពាក់ព័ន្ធ នឹងប្រព័ន្ធ អេឡិចត្រូនិក ពិសេសគឺកំុព្យួទ័រ អុីនធើណេត ។ ប៉ុន្តែ លោក Sakurada អនុប្រធានការិយាល័យ យុទ្ធសាស្ត្រ សន្តិសុខបណ្តាញ របស់ រដ្ឋាភិបាល ជប៉ុន បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋ ដោយសារតែ លោក បានសារភាពថា មិនចេះប្រើប្រាស់ កំុព្យូទ័រ។

នៅក្នុងសន្និសីទកាសែត លោក Yoshitaka Sakurada អាយុ៦៨ឆ្នាំ ជាអនុប្រធានការិយាល័យយុទ្ធសាស្ត្រសន្តិសុខ បណ្តាញ របស់រដ្ឋាភិបាល ជប៉ុន បានឆ្លើយនូវសំណួរ របស់ តំណាងរាស្ត្រគណបក្សប្រឆាំងថា លោកមិនចេះប្រើប្រាស់កំុព្យូទ័រ ឡើយ។ លោកបន្តទៀតថា លោករស់នៅដោយខ្លួនឯងតាំងពីអាយុ២៥ឆ្នាំ ហើយតែងតែបញ្ជា ឲ្យបុគ្គលិក និងលេខារបស់លោកធ្វើការងារទាំងនោះ លោកមិនដែលប្រើប្រាស់ដល់កំុព្យូទ័រឡើយ ។

មន្ត្រីខាងលើ ក៏បានបង្ហាញពីភាពស្មុគ ស្មាញ ពេលគេសួរថា តើអាចប្រើប្រាស់ USB នៅតាមទីតាំងបរមាណូជប៉ុនដែរ ឬទេ? លោក សាគូរ៉ាដា បានឆ្លើយថា លោកមិនដឹងពីព័ត៌មានពិតប្រាកដនោះឡើយ ថាប្រើបានឬអត់។ ការឆ្លើយរបស់ លោក ធ្វើឲ្យតំណាងរាស្ត្រក្រុមប្រឆាំង ថ្កោលទោសយ៉ាងខ្លាំង។ លោក Masato Imai ដែលជាតំណាងរាស្ត្រក្រុមប្រឆាំង បានលើកឡើងថា «ខ្ញុំស្ទើរតែមិនជឿថា មនុស្សដែល មិនធ្លាប់ប្រើកំុព្យូទ័រ បែរជា ទទួលបន្ទុកកាន់តំណែងសន្តិសុខ បណ្តាញ ទៅវិញ »។

ចំណែកលោក សាគូរ៉ាដា បានបញ្ជាក់ ថា លោកមានភាពជឿជាក់ ថាមិនមាន បញ្ហាអ្វីនោះឡើយ ហើយគោលនយោ បាយ ការពារសន្តិសុខ និងការវាយប្រហារ តាមបណ្តាញ អុីនធើណេត ត្រូវបាន សម្រេច ដោយមនុស្សជាច្រើន នៅក្នុង ការិយាល័យរបស់លោក និងរដ្ឋាភិបាល ។

ក្រោយមក លោកសាគូរ៉ាដា ក៏ត្រូវ ប្រជាពលរដ្ឋ ថ្កោលទោសយ៉ាងខ្លាំងផង ដែរ ដោយពលរដ្ឋមួយចំនួនធំមានសកម្មភាពឌឺដង ដាក់រូបលោក ដោយខ្លះនិយាយ ថា«វាជារឿងល្អ ប្រសិនបើហែកឃើរ វាយ ប្រហាររដ្ឋមន្ត្រី សាគូរ៉ាដា និងលួចបានព័ត៌ មានអ្វីទាំងអស់។ នេះជាវិធីសាស្ត្រការពារសន្តិសុខបណ្តាញខ្លាំងបំផុតលើពិភពលោក »។

ប៉ុន្តែការដឹកនាំរបស់លោកនាពេលកន្លងមកទទួលបានជោគជ័យ បើទោះបី លោកមិនចេះប្រើប្រាស់កំុព្យូទ័រឬអុីនធើណេតក្តី ។ លោកគ្រប់គ្រងនិងបញ្ជា កូនចៅបានយ៉ាង ល្អ ក្នុងការការពារសន្តិសុខបណ្តាញ ៕ ម៉ែវ សាធី


ចែករំលែក៖