ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថាភាពទឹក និងការងារបង្កបង្កើនផលបងប្អូនប្រជាកសិករខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថាភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តប៉ៃលិន ។

សម្រាប់ខេត្តប៉ៃលិន តាមរយៈភ្លៀងដែលបានធ្លាក់ច្រើនរាយប៉ាយជាបន្តបន្ទាប់ និងការផ្គត់ផ្គង់ទឹកយ៉ាងប្រសើរដោយហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ បាននិងកំពុងធ្វើឱ្យដំណាំស្រូវវស្សាដែលបានបង្កបង្កើនផលរួច មានការលូតលាស់ល្អ ដោយខ្លះបានចាប់ផ្តើមដាក់គ្រាប់ និងខ្លះទៀតត្រូវបានបងប្អូនប្រជាកសិករប្រមូលផលជាបណ្តើរៗ ។

គួររំលឹកផងដែរថា បើតាមតួលេខក្រៅផ្លូវការ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ ២០១៦ នៅខេត្តប៉ៃលិន គឺមិនបានគ្រប់តាមផែនការកំណត់នោះទេ ដោយសម្រេចបានលើផ្ទៃដី ចំនួន ៥.៨៥០ ហិកតា ស្មើនឹង ៩០ ភាគរយ នៃផែនការ ។ ការអនុវត្តមិនបានគ្រប់តាមផែនការកំណត់នេះ ដោយសារបងប្អូនប្រជាកសិករមួយចំនួន បានផ្លាស់ប្តូរផ្ទៃដីបង្កបង្កើនផលស្រូវ ទៅជាការដាំដុះដំណាំផ្សេងៗ ដូចជា ដំឡូមី ជាដើម ៕

5 4 1 3 2


ចែករំលែក៖