ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ លើរបៀវារៈចំនួន៦

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ រដ្ឋសភានៃប្រទេសកម្ពុជាបានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ដែលមានរបៀវារៈចំនួន៦ដូចខាងក្រោយ៖

១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។

២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥

៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម

៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោយកិច្ចព្រមព្រៀងក្របខណ្ឌនេះ រវាងអាស៊ាន និងចិន។

៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។

៦៖ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣៕


ចែករំលែក៖