ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលលោក ត្រាំ ខឹងសម្បាយ៉ាងខ្លាំងដោយសារសៀវភៅធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក

ចែករំលែក៖

សៀវភៅមួយក្បាលដែលនឹងបោះពុម្ពផ្សាយនៅសប្តាហ៍ក្រោយ ដោយមានព័ត៌មានជាច្រើនធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប។

សៀវភៅដែលគ្រោងបោះពុម្ពផ្សាយនោះមានឈ្មោះថា Fear៖ Trump in white house (ការភ័យខ្លាចរបស់លោក ត្រាំ នៅ សេតវិមាន)។ សៀវភៅខាងលើ នឹងចេញ ផ្សានៅថ្ងៃទី១១ ខែកញ្ញា ហើយទទួលបានការដកស្រង់ពីបណ្តាញព័ត៌មានធំៗនៅ អាមេរិកយកទៅផ្សាយ ដោយមានខ្លឹមសារធ្វើឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបខឹងសម្បា។

នៅក្នុងសៀវភៅនោះបានសរសេរថា ប្រធានាធិបតី ដូណាល់ ត្រាំ មានការយល់ ដឹងស្មើនឹងថា្នក់ទី៥ ឬទី៦ប៉ុណ្ណោះ ហើយ រដ្ឋមន្ត្រីការពារជាតិអាមេរិកជាអ្នកនិយាយនូវសេចក្តីខាងលើ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jamemattis បាន ច្រានចោលការលើកឡើងថា លោកធ្លាប់ មើលងាយប្រធានាធិបតី ដូណាល់ ត្រាំ ថាជាមនុស្សដែលមានចំណេះដឹងស្មើនឹង ថ្នាក់ទី៥ ទី៦ប៉ុណ្ណោះ។

នៅក្នុងសៀវភៅដែលបាននិពន្ធដោយអ្នកសារព័ត៌មានជើងចាស់លោក Bob Woodward ដែលមានចំណងជើងថា ភ័យខ្លាច។ នៅក្នុងសៀវភៅនោះបាន លើកឡើងពីកិច្ចប្រជុំគណៈកម្មការសន្តិ សុខជាតិ NSC ពេលនោះមេទ័ពផ្កាយ៤ លោក Mattis ធ្លាប់ប្រឈមមុខតានតឹង ក្រោយពេលដែលលោក ត្រាំ សួរនាំពីយុទ្ធ សាស្ត្រយោធា នៅឧបទ្វីបកូរ៉េ។

អ្នកសារព័ត៌មាន Woodward ធ្លាប់ លាតត្រដាងពីការលួចស្តាប់ Watergate បង្ខំឲ្យអតីតប្រធានាធិបតី Richad Nixon ដើម្បីបញ្ចៀសការចោទប្រកាន់ទោស បានលាលែងពីតំណែងនៅឆ្នាំ១៩៧៣។ បច្ចុប្បន្នលោក Woodward ជាជំនួយការ និពន្ធនាយកសារព័ត៌មានវ៉ាស៊ីនតោន ប៉ុស្តិ៍។

នៅក្នុងសៀវភៅ ស្តីពីការភ័យខ្លាច ខាងលើ នឹងត្រូវបោះពុម្ពនៅសប្តាហ៍ ក្រោយ ដែលនៅក្នុងខ្លឹមសារសៀវភៅនេះ បាននិយាយពីភាពចលាចលនៅសេត វិមានក្រោមការដឹកនាំរបស់លោក ត្រាំ ជាកន្លែងដែលជំនួយការផ្ទាល់របស់លោក បាននិយាយអាក្រក់ៗពីមេរបស់ខ្លួននៅក្រោយខ្នងថា មិនយល់ដឹងអ្វីពីការដឹកនាំប្រទេសជាតិ ដូចជាគោលនយោបាយការបរទេសសន្តិសុខ…។

នៅក្នុងសៀវភៅបានសរសេរថា រដ្ឋ មន្ត្រីការពារជាតិ Mattis ធ្លាប់បកស្រាយជា មួយលោក ត្រាំ ថាយើងត្រូវធ្វើយ៉ាងណាដើម្បីបញ្ចៀសសង្គ្រាមលោកលើកទី៣។ ប៉ុន្តែនៅពេលដែលលោក ត្រាំ ចាកចេញពី បន្ទប់ប្រជុំ លោក Mattis បង្ហាញក្តីបារម្ភ និងនឿយហត់។ មានព័ត៌មានផ្សាយថា ជំនួយការលោក ត្រាំ ធ្លាប់និយាយពីការដោះស្រាយបញ្ហារបស់លោក ត្រាំ ដូចទៅនឹងអ្នកមានចំណេះវិជ្ជាថ្នាក់ទី៥ ឬទី៦តែ ប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖