ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអាមេរិកបិទទ្វារជាលើកទី២ក្នុងរយៈពេលមិនដល់១ខែផង

ចែករំលែក៖

រដ្ឋាភិបាលអាមេរិក បង្ខំចិត្តបិទទ្វារ ជាលើកទីពីរ ក្នុងរយៈពេលមិនដល់មួយ ខែផង ក្រោយពេលសភា ប្រទេសនេះ មិនអនុម័ត មូលនិធិ ដើម្បីដំណើរការរដ្ឋាភិបាលឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ។

កន្លងមក សភាអាមេរិក សង្ឃឹមថានឹងអនុម័តថវិកាដើម្បីដំណើរការរដ្ឋាភិបាល ឲ្យបានមុន ថ្ងៃ ថវិកាបណ្តោះអាសន្ន អស់ នៅថ្ងៃទី៨ ខែកុម្ភៈ។ប៉ុន្តែ តំណាងរាស្ត្រ លោក Rand Paul មកពីគណបក្សសាធា រណរដ្ឋ បានស្នើរឲ្យពិភាក្សាកែទម្រង់ច្បាប់មូលនិធិមួយចំនួន។ លោក Rand Paul បានផ្អាកបោះឆ្នោត ធ្វើឲ្យរដ្ឋាភិបាលអាមេរិកបន្តបិទទ្វារនៅថ្ងៃទី៩ ខែកុម្ភៈ ។ នេះជាលើកទី២ហើយដែលរដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារ ក្នុងរយៈពេលមិនដល់១ខែផង នោះ។

នៅពេលនេះរដ្ឋាភិបាលអាមេរិក បាន បិទទ្វារ ដោយនៅដំណើរការតែ ក្រសួង សំខាន់ៗប៉ុណ្ណោះ ។ តាមគម្រោងសភា អាមេរិកនឹងត្រូវបោះឆ្នោត នៅពាក់ កណ្តាលអាទ្រាធ ថ្ងៃទី៩ ខែកុម្ភៈ រួចបញ្ជូន ទៅកាន់ព្រឹទ្ធសភា មុនពេលបញ្ជូនទៅឲ្យប្រធានាធិបតីដូណាលត្រាំចុះហត្ថលេខា។

ការបោះឆ្នោត អនុម័តថវិកាសម្រាប់ ដំណើរការរដ្ឋាភិបាលអាមេរិក គឺជារឿង មួយដ៏សំខាន់ បំផុត ហើយនៅពេលនេះ គណបក្ស ប្រជាធិបតេយ្យ កំពុងតែពិភាក្សា លើបញ្ហាជនអន្តោបវេស ផងដែរ ។ ប្រសិនបើសភាអាមេរិកមិនអាចបោះឆ្នោតអនុម័តថវិកានៅយប់នេះទេ រដ្ឋាភីបាល អាចនឹង បិទទ្វារជាច្រើនថ្ងៃបន្តទៀត ធ្វើឲ្យគោល នយោបាយ មួយចំនួនត្រូវរាំងស្ទះជាមិន ខាន៕ ម៉ែវ សាធី


ចែករំលែក៖