ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបាត់ដំបង-សិរីសោភ័ណ ទើបរត់ឡើងវិញ ត្រូវបុកគ្នាជាមួយឡាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រភពពីកន្លែងកើតហេតុអោយដឹងថ្ងៃទី៣១ ខែមករាថា: កាលពីម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លើផ្លូវដែកនៅភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើង រវាងរថភ្លើង នឹងរថយន្តដឹកថ្មធុនធំបុកគ្នា (រថយន្តបុករថភ្លើង) ខណ:រថភ្លើងរត់ក្នុងទិសដៅពីជើងទៅត្បួង ហើយរថយន្តធំឆ្លងកាត់ ពីលិចទៅកើតដឹកថ្ម ។

ឧបទ្ទហេតនោះ បណ្តាលអោយខូច ខាតធ្ងន់ទាំងសងខាង ដោយរថភ្លើងខ្ទេចក្បាល១ចំហៀង ឯរថយន្តក្រឡាប់ ធ្លាក់ពីថ្នល់ ។

មន្ត្រីសមត្ថកិច្ចឃុំអូរប្រាសាទអោយដឹងថា: មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ មករថយន្តធំឆ្លងកាត់ ផ្លូវរថភ្លើងមិនមានការប្រុងប្រយ័ត្ន ព្រោះរថភ្លើងរត់លើផ្លូវដែកគ្មានលទ្ធភាពគេចពីឧបសគ្គ ឡើយ ។

រថយន្តធុនធំនោះម៉ាក់ CNHTC ពណ៌ឈាមជ្រូក ផលិតនៅប្រទេសចិន ស្លាកលេខក្រុមហ៊ុន AT 3-0798 ។ ចំណែករថភ្លើងម៉ាក BB អូសទូអ្នកដំណើរ២ ។

ករណីនេះ ភាគីខ្សែរថភ្លើងនៃក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ និងភាគីក្រុមហ៊ុនចិនដែល សុីឈ្នយលដឹកដី និងថ្មសម្រាប់គម្រោងសំណង់លើកកម្ពស់អភិវឌ្ឍន៍ផ្លូវជាតិលេខ៥ បានទាក់ទង់គ្នា ដើម្បីដោះស្រាយ ។

ប៉ុន្តែមន្ត្រីនគរបាលចរាចរណ៍ស្រុក និងខេត្ត ក៏ដូចជាភាគីទាំង២ខាងលើ បដិសេធមិនផ្តល់ព័ត័មាន ដល់អ្នកកាសែតឡើយ ៕ សហការី


ចែករំលែក៖