ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងអាថ៌កំបាំងនៅខាងក្រោមអគារសភាអាមេរិក

ចែករំលែក៖

រថភ្លើងនៅក្រោមអគារដ្ឋសភាអាមេរិកគឺជា ជើងរថភ្លើងខ្លីបំផុត ដែលមានតែមួយគត់នៅលើពិភពលោក។ ផ្លូវរថភ្លើងនេះគឺសម្រាប់ពេលមានអាសន្នកើតឡើង អាចជម្លៀសសមាជិករដ្ឋសភា និងព្រឹទ្ធសភាទៅកាន់កន្លែងមានសុវត្ថិភាព។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា រថភ្លើងក្រោមដីក្រោមអគារសភាគីសម្រាប់តែតំណាងរាស្ត្រប៉ុណ្ណោះ មិនបើកទ្វារបម្រើមហាជននោះឡើយ។ មានតែអ្នកធ្វើការនៅក្នុងអគារនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិជិះរថភ្លើងទាំងនោះ។

បណ្តាញរថភ្លើងនៅខាងក្រោមអគារ Capitol មាន៣ជើង ក្នុងនោះមាន២ជើងសម្រាប់ព្រឹទ្ធសភា នៅភាគខាងជើង Capitol និងមួយជើងទៀត នៅផ្នែកខាងរដ្ឋសភា ស្ថិតនៅភាគខាងត្បូង។

នៅពេលដែលមានហេតុការណ៍អាសន្នកើតឡើង ក្រុមអ្នកតំណាងរាស្ត្រ សមាជិករដ្ឋសភា និងព្រទ្ធសភា អាចចាកចេញពីទីនោះបានយ៉ាងលឿនបំផុត ដោយគ្មានអ្នកណាដឹងនោះឡើយ។

ការដែលសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍របស់អាមេរិក បានផ្សព្វផ្សាយពីរថភ្លើងខាងលើ កើតឡើងក្នុងពេលដែលអ្នកឯកទេសថតរូបរបស់អាមេរិក បានផ្សព្វផ្សាយនូវរូបភាពស្តីពី បណ្តាញរថភ្លើងក្រោមដីនៅកណ្តាលទីក្រុងព្យុងយ៉ាងមានជម្រៅដល់ទៅ១១០ម៉ែត្រ ដែលមានស្ថានីយរថភ្លើងដល់ទៅ១៧កន្លែងនៅខាងក្រោម។ ទីតាំងនោះអាច ការពារពលរដ្ឋនៅទីក្រុងព្យុងយ៉ាងគេចផុតពីសង្គ្រាមបរមាណូបាន៕ ម៉ែវ សាធី


ចែករំលែក៖