ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកាមរីឆ្លាមបើកបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៤និង៥០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ នៅចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយរថយន្តម៉ាកកាមរីឆ្លាមពណ៍ស្ករ ពាក់ស្លាក លេខ ភ្នំពេញ 2D1771 អ្នកបើកចុះរត់គេចខ្លួនបាត់ ពុំស្គាល់អត្តសញ្ញាណ បានបើកទៅបុកម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D0293 ដែលបើកបរដោយ ឈ្មោះសាក់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅពេទ្យភ្នំពេញ ។

រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បន្ទាប់មកសមត្ថកិច្ច បើកការស៊ីបអង្កេតរកជនបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖