ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកាមរីបាឡែនមួយគ្រឿងបើករេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿងជិះគ្នា៥នាក់បើកមិនប្រយ័ត្នក៏រេចង្កូតមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនមួយកង់ ចំណែករថយន្ដរងកាខូចខាតដាច់កាឡេទៅមុខលែងរួច។

ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០ នាទីយប់ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA-1843 បានធ្វើដំណើរពីទិសដៅពីត្បូរមកជើងរួមដំណើរដោយមនុស្ស៥នាក់ ប្រុស៣ ស្រី២ ពេលមកដល់និងចំនុចកើតហេតុបើកមិនប្រយ័ត្នក៏បានរេចង្កូតមកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតចំនួនមួយកង់ ចំណែកឯរថយន្ដបង្ករងកាខូចខាតផ្នែកកង់ខាងមុចនៃរថយន្ដបណ្ដាលឲ្យដាច់ការឡេកង់មុខ ទៅមុខលែងរួច រីឯតៃកុងរថយន្ដនិងអ្នករួមដំណើរក្រោយពីបង្កហេតុនាំគ្នាគេចខ្លួនបាត់អស់បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖