ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រុមហ៊ុនស៊ីនទ្រី បើកគៀបជាមួយរថយន្តទំនើបធុនត្រា បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដក្រុមហ៊ុនស៊ីនទ្រី បានបើកមកពីប្រមូលសំរាម ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យគៀបជាមួយរថយន្ដទំនើបធុនត្រា រងការខូចខាតចំហៀងមុខផ្នែកខាងស្ដាំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២១៧ កែងផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដក្រុមហ៊ុនស៊ីនទ្រី ដែលបើកមកពីប្រមូលសំរាម នៅតាមបណ្ដោយផ្លូវបេតុង បឹងតាម៉ាត លុះរថយន្ដក្រុមហ៊ុនស៊ីនទ្រីបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដធុនត្រាអត់ស្លាកលេខ បើកមកទន្ទឹមគ្នា ពេលនោះរថយន្ដក្រុមស៊ីនទ្រីបានបត់ឆ្លងផ្លូវ២១៧ក្នុងទិសដៅពីកើតទៅលិចបត់ទៅត្បួងបណ្ដាលឲ្យគៀបក្បាលរថយន្ដធុនត្រាខ្ទេចស្តុបមុខផ្នែកខាងស្ដាំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមញលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទុះហើយភាគីទាំង២ដោះស្រាយគ្នា មួយសន្ទោះក្រោក៏មានខាងដំណាងក្រុមហ៊ុនស៊ីនទ្រីមកសងថ្លៃខូចខាតទៅខាងរថយន្តធុនត្រា ជាកិច្ចបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖