ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាកយូតុនបើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដបើកបុកម៉ូតូបត់ឆ្លងថ្នល់នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុច ភូមិត្រើយ ម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុកកាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីម៉ូតូបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យ រថយន្ត ម៉ាកយូតុន ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ3D1238 បើកបរ ដោយមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បាតស្រមោល បានបើកទៅបុកម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1C0642 បើកបរដោយឈ្មោះ រឿង រ៉ែន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិអំពុះ ឃុំត្បូង ក្រពើ ស្រុកសន្ទុករបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ ព្រមទាំងយករថយន្ដទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖