ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាក ISUZU បើកបុកស្រ្ដីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់ត្រូវរថយន្ដបើកកិនស្លាប់ កាលពីវេលាម៉ោង១និង១៧នាទីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ស្ថិតនៅក្នុងភូមិ អូរតាប្រាក់ ឃុំពួកស្រុកពួក ខេត្តសៀមរាប។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ដ និងម៉ូតូ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច មកដល់កន្លែងកើតហេតុ ម៉ូតូបានបត់ស្ដាំបណ្ដាលឲ្យរថយន្ដ ម៉ាកISUZU ពាក់ស្លាកលេខ 3A1758 បើកពីក្រោយបុកអ្នកជិះម៉ូតូ ឈ្មោះ សាន សាមឿយ ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិ គៅកថ្មី ខុំពួក ស្រុកពួក ខេត្តសៀមរាប បានជីះម៉ូតូម៉ាកហុងដាទ្រីម C១២៥ស៊េរី ២០០៧ ពណ៌ខ្មៅពាក់ ស្លាកលេខ ១A9427 ពេញទំហឹង បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ប្រភពបានបន្ដថា ក្រោយកើតហេតុអ្នកបើកបររថយន្ដឃើញសភាពមិនស្រួល ក៏ដាក់មេព្រួស រត់បាតស្រមោល ដោយមិនស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាង យកទៅរក្សាទុក ចំណែកសាកសពប្រគល់ឲ្យសាច់ញាតិក្រុកគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖