ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហ៊ីយ៉ាន់ដាយបើកកៀររថយន្តកាមរីបាឡែនបណ្ដាលឲ្យរងការខូចខាត រួចសង៨០$បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនបានធ្វើដំណើរបម្រុងឆ្លងផ្លូវត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកកៀរពីចំហៀងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេង ធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ នៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៧១ កែងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកៀតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដកាមរីបាឡេន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-8701 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1197 បានធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តកាមរីបាឡេន ហើយកៀររថយន្តកាមរីបាឡេនបែកកញ្ចាក់ផ្នែកខាងឆ្វេង និងខូចខាតទ្វារពីចំហៀង តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ភាគីរថយន្តហ៊ីយ៉ាន់ដាយដែលបង្កហេតុ បានសម្រួលជាមួយភាគីម្ចាស់រថយន្តកាមរីបាឡេនដែលរងគ្រោះ ដោយសងថ្លៃខូចខាតចំនួន80$ដើម្បីបញ្ចាប់រឿងនៅកន្លែង៕ ភារ៉ា ដង្កោ


ចែករំលែក៖