ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហ៊ីយ៉ាន់ដាយបើកបុកម៉ូតូសណ្ដោងរ៉ឺម៉កនិងបន្ដទៅបុកម៉ូតូ៤គ្រឿងទៀតបណ្ដាលឲ្យមនុស្ស១៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដធុនធំម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកមិនប្រយ័ត្ន បានទៅបុកម៉ូតូសណ្ដោយរ៉ឺម៉កនិងបន្ដម៉ូតូ៤គ្រឿងទៀតដែលឈប់រងចាំសិស្សសាលាឆ្លងផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ទទួលរងបួសធ្ងន់ស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទី ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-៣៤៦០ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។ ចំណែកឯម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ ក្រហម ពាក់ស្លាកលេខកណ្ដាល 1Y-7623 បើកបរដោយឈ្មោះ យួន បូរ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ ពៅ សុភាន់ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រីឯម៉ូតូ៤គ្រឿងទៀតគឺ ទី១-ម៉ាកគ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GB-4062 ជិះដោយឈ្មោះ ស៊ីម សុវណ្ណ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងមានអ្នករួមដំណើរ១នាក់ ឈ្មោះ យ៉ាត់ យាក ភេទស្រី អាយុ៤៥ឆ្នាំ មានីលំនៅភូមិជាមួយគ្នា។ ទី២-ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q-4459 ជិះដោយឈ្មោះ សុច ស្វាង ភេទ ប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានឌុបចៅពីក្រោយឈ្មោះ ប៊ូផាន់ សីហុង ភេទប្រុស អាយុ១០ឆ្នាំ ទី៣-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1T-6565 ជិះដោយដោយឈ្មោះ ចែម កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្តកណ្ដាល ដោយរួមដំណើរជាមួយឈ្មោះ ធឿន ឈុនអៀង ភេទស្រីអាយុ២០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា និងទី៤-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GH-6008 ជិះដោយឈ្មោះ ឌឿន ធាន់ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ ណែម ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ និងទី២-ឈ្មោះ ធាន់ សុជាតា ភេទស្រី អាយុ០២ឆ្នាំ ។

ក្នុងហេតុការណ៍នោះផងដែរ បណ្ដាលឲ្យមនុស្ស៣នាក់របួសធ្ងន់ ទី១-ឈ្មោះ ប៊ូ ផាន់ សីហុង ទី២-ឈ្មោះ ណែម ស្រីពៅ និងទី៣-ឈ្មោះ អឿន លាងអេង ។ ចំណែក១១នាក់ទៀតរងរបួសស្រាល ទី១-ឈ្មោះ សុច ស្វាង ទី២-ឈ្មោះចែម កុសល់ ទី៣-ឈ្មោះ ធឿន ឈុនអៀង ទី៤-ឈ្មោះ ស៊ីម សុ វណ្ណ ទី៥-ឈ្មោះ យ៉ាត់ យាក ទី៦-ឈ្មោះ ឌឿន ធាន់ ទី៧-ឈ្មោះ ធាន់ សុជាតា ទី៨-ឈ្មោះ យួន បូរ៉ា ទី៩-ឈ្មោះ ធី សូរីយា ទី១០-ឈ្មោះ អឿន វួចឆេង និងទី១១-ឈ្មោះ ពៅ សុភាន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់៣នាក់ត្រូវបានរថយន្ដសាមុយដឹកសង្រ្គោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ច ចុះធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូផ្សេង៤គ្រឿងទៀត បានឈប់នៅលើទ្រូងផ្លូវ ដោយរងចាំសិស្សសាលាឆ្លងផ្លូវឲ្យផុតអស់ ខណៈដែលឈប់ស្ងៀមនោះក៏ស្រាប់តែរថយន្ដបង្កបានបើកមកបុកម៉ូតូសណ្ដោងរ៉ឺម៉ក រួចក៏បានបន្ដទៅបុកម៉ូតូ៤គ្រឿងទៀត បណ្ដាលឲ្យរងបួសធ្ងន់៣នាក់និងរបួសស្រាល១១នាក់តែម្ដង ។

ករណីនេះខាងលើនេះ គឺបណ្ដាលមកពីរថយន្ដបើកមិនប្រយ័ត្ន និងមិនមើលស្ថានភាពផ្លូវ ទើបបានមានរឿងហេតុបែបនេះកើតឡើង ៕ ស្អាងជ័យ


ចែករំលែក៖