ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឡិចស៊ីស470បុកម៉ូតូបណ្ដាលឲ្យយុវជន២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសបីនាក់ស្រវឹងស្រាបើករថយន្ដឡិចសុីសមួយគ្រឿងបុកជាមួយម៉ូតូZoomerX ដែលធ្វើដំណើរ បញ្ច្រាសទិសគ្នាបណ្ដាលឲ្យយុវជនពីរនាក់ រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខ ព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះ សុីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដឡិចស៊ីស470មួយគ្រឿងពណ៌ស ពាក់ស្លាក លេខភ្នំពេញ2I-5533 បើកបរដោយបុរស ជនជាតិបរទេសម្នាក់និងរួមដំណើរជាមួយ បុរសពីរនាក់ទៀតដែលជាជនជាតិបរទេសដូចគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ី សុវត្ថិក្នុងទិសដៅពីជើងទៅត្បូងពេលមក ដល់ចំណុចកើតហេតុក៏ជ្រុលបុកជាមួយម៉ូតូZoomerX ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ2GA-7213 ជិះដោយយុវជន មិនស្គាល់ឈ្មោះពីរនាក់ដែលធ្វើដំណើរ បញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យ យុវជនពីរនាក់ដែលជិះម៉ូតូរងរបួសធ្ងន់។

ប្រភពបានបន្តថា ក្រោយពីកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្ដ សង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរថយន្ដត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖