ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​LEXUS មួយ​គ្រឿង​​បើក​បុក​តូប​លក់​ដូរ​នៅ​ចិញ្ចើម​ផ្លូវ​ បណ្តាលឲ្យ មនុស្ស​៤​នាក់ ​ក្នុង​រថយន្ត​រង​របួស​មធ្យម

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ ម៉ោង​០០:១០​នាទី​ រំ​លង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១ ខែ​មីនា​ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៩-២០០ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត​ ម៉ាក Lexus RX300 មួយ​គ្រឿង​ ពណ៌ស ពាក់ស្លាក លេខ កំពត 2B.5007 មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បើកបរ ដោយឈ្មោះ ឆឹង ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិស្ថោតូច ឃុំអង្គ​រមាស ស្រុកដងទង់ ខេត្តកំពត មាន​អ្នករួមដំណើរ ០៣ នាក់ មកដល់ចំណុចខាងលើ ក៏បានរេចង្កូត​​ ធ្លាក់​ផ្លូវ​មកខាងស្ដាំ បុក​តូប​លក់ឥវ៉ាន់របស់ប្រជាពលរដ្ឋ​ បណ្ដាលឲ្យរថយន្តក្រឡាប់តែម្ដង ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្ស ៤នាក់​ រង​របួស​៖

១ .ឈ្មោះ ឆឹង ពៅ ភេទប្រុស អ្នកបើករបរថយន្ត រងបួសស្រាល ។

២.ឈ្មោះ ជួន រៀន ភេទប្រុស អ្នករួមដំណើរ របួសស្រាល ។

៣.ឈ្មោះ គិត ភក្ដី ភេទប្រុស អ្នករួមដំណើរ របួសស្រាល ។

៤.ឈ្មោះ រដ្ឋ វីរៈ ភេទប្រុស អ្នករួមដំណើរ របួសស្រាល ។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាល​ពេទ្យ ឯកជនមួយឈ្មោះ អមរា ស្ថិតនៅភូមិបត់គគីរ​ ឃុំ​បិតត្រាំង​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖