ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាម បើកជែង បុករថយន្តបែនដឹកខ្សាច់ ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ខេត្តតាកែវ៖​ រថយន្តបែនដឹកខ្សាច់ មួយគ្រឿងបានក្រឡាប់ផ្ងារជើង ខណៈដែលរថយន្តកាមរីមួយគ្រឿងបើកលឿនព្យាយាម ជែងរថយន្តជាច្រើនគ្រឿងទាំង ម្ចាស់ក្នុងស្ថានភាពស្រវឹង​ ហើយជ្រុលមកបុកពេញ ទំហឹងកាលពីវេលាម៉ោង​ ៧និង៣០នាទីយប់​ ថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅចំណុចខាងត្បូងក្លោងទ្វារ រមណីយដ្ឋានទន្លេបាទី​ ប្រហែលមួយគីឡូម៉ែត្រដី​ តាមបណ្តោយផ្លូវជាតិលេខ២​ ស្ថិតក្នុងស្រុកបាទី​ ខេត្តតាកែវ​ ។

តាមប្រជាពលរដ្ឋបានឲ្យ ដឹងថា​ នៅមុនពេលកើតហេតុគេបាន ឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ​ ពាក់ស្លាកលេខ​ ភ្នំពេញ 2U-3049 បើកបរដោយបុរស ម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិ លេខ២​ ទិសដៅពីត្បូងទៅជើង និងជែងរថយន្តជាច្រើន គ្រឿងទៀត​ ខណៈមកដល់កន្លែង កើតហេតុ បានជ្រុលទៅបុក នឹងរថយន្តបែនដឹកខ្សាច់ ពណ៌ស​ ពាក់ស្លាកលេខ​ តាកែវ 3A-2608 ចំពីមុខពេញទំហឹងបណ្តាល ឲ្យរថយ្តបែនដឹកខ្សាច់ក្រឡាប់ ចាក់ខ្សាច់ចោលពេញផ្លូវ​ ចំណែករថយន្តបង្កខូចខាត ផ្នែកខាងមុខចំហៀងខាង ឆ្វេងយ៉ាងដំណំ​ ប៉ុន្តែសំណាងល្អមិនបង្ក ឲ្យមនុស្សរងរបួសនោះទេ​។

ក្រោយកើតហេតុសមត្ថកិច្ចមូល ដ្ឋានចុះមកដល់ចំណុចកើត ហេតុវាស់វែងយករថយន្ត ទាំង២គ្រឿងរក្សាទុករង់ ចាំការដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖