ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបើកបុកម៉ូតូគុបតឿបណ្តាលឲ្យបុរសម្នាក់ដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ កំពុងជិះម៉ូតូ១គ្រឿងម៉ាកគុបតឿ ក៏ត្រូវបានរថយន្តម៉ាក បាឡែន ១គ្រឿង បើកមកកៀរ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១ និង៥០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៤៣២ ស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ ជិះម៉ូតូគុបតឿ ពាក់ស្លាកលេខភ្នំពេញ 1AP-8610 ពណ៌ពងមាន់ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុ ក៏មានរថយន្តកាមរីបាឡែន ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើកពីក្រោយស្របទិសគ្នាជាមួយម៉ូតូ មកដល់ផ្លូវបែកជាបួន រថយន្តបានបត់ឆ្វេងលឿនពេក ក៏កៀរម៉ូតូដួល បណ្ដាល បុរសម្នាក់ខាងលើរងរបួសធ្ងន់ ត្រូវបានរថយន្តសង្ក្រោះបន្ទាន់ដឹកយកទៅសង្ក្រោះផងដែរ ។

ភ្លាមៗនោះអ្នកបើករថយន្តបង្កបានដាច់កញ្ចក់ ខាងឆ្វេងបន្សល់ទុក នៅកន្លែងកើត ហេតុ ហើយបើករត់បាត់ស្រមោលតែមង្ត ។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានមកយកម៉ូតូជន រងគ្រោះរក្សាទុក នៅខណ្ឌចំការមន រង់ចាំម្ចាស់ មកយក ៕ ស រស្មី


ចែករំលែក៖