ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីមួយគ្រឿងបុកម៉ូតូស្របទិសគ្នាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តកាមរីមួយគ្រឿងបុក មនុស្ស២នាក់ប្ដីប្រពន្ធកំពុងជិះម៉ូតូស្របទិសបណ្ដាលឲ្យបុរសជាប្ដីរងរបួសធ្ងន់ ចំណែកប្រពន្ធស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ141-142 ក្នុងភូមិឫស្សីកណ្តាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។

សមត្ថកិច្ចប្រាប់ថាៈ ជនរងគ្រោះ 1/ បើកបរម៉ូតូ ឈ្មោះ មាន សៀង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិសំរោង ធំឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី អ្នកបើកបរម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ អត់ស្លាកលេខ ឌុប ឈ្មោះ សង មេត ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ស្លាប់នៅនឹងកន្លែងកើតហេតុ (ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ ) ។

រីឯអ្នកបើកបររថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ចាម 2A 5848 មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

លោក មាស រិទ្ធី អធិការស្រុព្រះនេតព្រះមានប្រសាសន៍ថា មុនកើតហេតុបុរសខាងលើ បានជិះម៉ូតូដឹកប្រពន្ធក្នុងទិសដៅស្របគ្នាជាមួយរថយន្តពីលិចទៅកើត ដោយរថយន្តបើកក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ម៉ូតូបត់ឆ្វេងដៃ រថយន្តបង្កហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុកម៉ូតូបណ្ដាលឲ្យស្លាប់ប្រពន្ធ ចំណែកប្ដីរងរបួសធ្ងន់ ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅពេទ្យមង្គលបូរី។ រីសពរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកវត្ថុតាង ក្រោយពីកម្លាំងជំនាញធ្វើកំណត់ហេតុរួចរាល់ បានយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះដើម្បីរក្សាទុក ធ្វើកំណត់ហេតុចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

der (1) der (2) der (3) der (4) der (5)


ចែករំលែក៖