ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរី​រេចង្កូតធ្លាក់ប្រឡាយទឹកស្លាប់ និងរបួស៦នាក់​នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្រុកព្រៃនប់នៅវេលាម៉ោង​ ១៣និង១០នាទី​ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើងលើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៣-១៩៤​ ស្ថិតនៅ​ក្នុង​ភូមិ​តាអោងធំ​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ បង្កដោយខ្លួនឯង​ រថយន្ត​១គ្រឿង​ម៉ាក​ CAMRY បាឡែន ពណ៌​ ស្ករ ពាក់ស្លាកលេខ​ ភ្នំពេញ ២A-២៨២២ អ្នកបើកបរ​ មិនមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ទិសដៅពីវាលរេញទៅកំពត លុះដល់ចំណុចខាងលើ​ក៏​រេចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​តែ​ម្ដង​ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​៖ ស្លាប់​មនុស្ស​ចំនួន​ ០២នាក់​នៅនឹងកន្លែង ១.ឈ្មោះ សូ ធិន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅ ភូមិ ដានគោ ឃុំដានគោស្រុកអង្គរជ័យ ខេត្តកំពត ២.ឈ្មោះ យន់ តី ភេទប្រុស អាយុឆ្នាំ មានទីលំនៅដូចគ្នា ។

រីឯអ្នករងរបួស ចំនួន​០៤នាក់​ ​ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ១.ឈ្មោះ ធូ នុន ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កត់៣ ក្រុង/ខេត្តព្រះសីហនុ ២ ឈ្មោះ ទឹម បូរី ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ, ៣ឈ្មោះ ធូ និក ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិដានគោ ឃុំដានគោ ស្រុកអង្គរជ័យ ខេត្តកំពត និង៤ឈ្មោះ អ៊ុក ផាន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិដានគោ ឃុំដានគោ ស្រុកអង្គរជ័យ ខេត្តកំពត ។

បច្ចុប្បន្ន វត្ថុតាង រថយន្ត​១គ្រឿង​ សមត្ថកិច្ច​ជំនាញ​យក​ មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ​៕ ឆ្លាម សមុទ្រ


ចែករំលែក៖