ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែន ជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកាមរីមួយគ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតដាច់កាឡេខាងឆ្វេង ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១៩៣កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីបាឡែន​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2S 2082 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដោយមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យដាច់កាឡេទៅមុខលែងរួច។

ក្រោយពេលកើតហេតុ ម្ចាស់បានគេចខ្លនបាត់ចំណែករថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖