ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកឆ្លងផ្លូវបុករថយន្តហ្វត​ខូចមួយចំហៀង​ហើយរេចង្កូតធ្លាក់ទឹក​ប្រឡាយ​

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកឆ្លងផ្លូវបុករថយន្តហ្វតសេរ៊ីទំនើបខូចមួយចំហៀងជ្រុលធ្លាក់ប្រឡាយទឹក បុករះដើមឈើបាក់អស់មួយដើម។

ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​តាមបណ្តោយផ្លូវ ជាតិលេខ៤ម្តុំលក់សាច់ក្រក់ ស្ថិតនៅភូមិ​ត្រពាំង​ គល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លេងកើតហេតុបាននិយាយថា នៅ​មុនពេលកើតហេតុ​គេ​ឃើញ​រថយន្ត​រងគ្រោះម៉ាកហ្វតរ៉េងជ័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1AP-6918​ បើកបរដោយបុរសម្នាក់ នឹងនាក់រួមដំណើរ៤នាក់ទៀតសរុប៥នាក់ក្នុងនោះមានស្រ្តីម្នាក់​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់តែឃើញ​រថយន្ត​ប្រភេទ​កុងតឺន័រ ម៉ាកហុី​យ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-7773​ បើកបរ​ក្នុង​ទិស​ដៅ​ពីលិចទៅកើតហើយឆ្លងផ្លូវ ខណៈ​នោះរថយន្តហ្វតរ៉េងជ័រខាងលើ បានបើកគេចទៅខាងស្តាំរបស់ខ្លួន។ ចំណែកឯ​រថយន្តកុងតឺន័របានបើកឆ្លងផ្លូវទាំងល្បឿនលឿន​ ក៏​ជ្រុលទៅបុករថយន្ត​រង​គ្រោះ​ចំហៀងខាងឆ្វេងបណ្តាលឲ្យបើង​ខ្ទាត​ទៅចញ្ចើមផ្លូវម្ខាង។ រីឯ​រថយន្ត​បង្ក​បុក​ដើម​អំពិល​ទឹក​បារាំង​ជ្រុលធ្លាក់ប្រឡាយ​ តែ​​មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ​ គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​នគរបាល​ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យវាស់វែង និងយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នា​តាម​ផ្លូវ​ច្បាប់​៕ សុខាសែនជ័យ


ចែករំលែក៖