ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុករថយន្តព្រុសខ្ទេចមួយចំហៀង សំណាងល្អអ្នកបើកបរអត់អី

ចែករំលែក៖

ភ្នំពេញ៖​​ រថយន្តកុងតឺន័របើកបរខ្វះការប្រុងប្រយត្ន័បានបើកទៅបុករថយន្តព្រុសចំកន្លែងតៃកុង សំណាងល្អអ្នកបើកបរអត់គ្រោះថ្នាក់ដល់អាយុជិវិត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបំបែក៦០ម៉ែត្រភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រុស ពណ៌សមួយគ្រឿង ពាកស្លាកលេខ ភ្នំពេញ2AP 1841 បើកបរពីទិសដៅពីជើងទៅត្បូងលុះដល់ចំណុចផ្លូវបំបែកជា៤ ក៏មានរថយន្តកុងតឺន័រ មួយគ្រឿងពណ៌ពាក់ស្លាកលេខ ព្រះសីហនុ 3A 2677 បើកបរពីទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុករថយន្តព្រុសយ៉ាងពេញទំហឹងផ្នែកខាងឆ្វេងបណ្តាលកំពិតរួញទ្វារ សំណាងមែនទែនដែលអ្នកបើកបរអត់មានគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ជើងឯកបានសហការជាមួយនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់កន្លែងកើតហេតុធ្វើការវា់វែងបន្ទាប់មក ក៏យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ តាឡឹម


ចែករំលែក៖