ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ២គ្រឿង បើកជែងប៉ះរថយន្តតូចមួយគ្រឿង ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកុងតឺន័រចំនួន២គ្រឿង បានបើកប្រដេញគ្នាលឿន ជ្រុលទៅគៀរថយន្ត ម៉ាកscion បណ្តាលឲ្យក្រឡាប់ផ្ងារជើង ត្រូវប្រជាពលរដ្ឋជួយអន្តរាគមន៍ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៩​ នៅចំណុចជិតខាងកើតស្តុបផ្សារច្បារអំពៅ​ ផ្លូវជាតិលេខ១​ សង្កាត់ច្បារអំពៅ​ ២​ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ​មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើម៉ាក scion ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ 2AL 2428 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រពីរគ្រឿង ប្រដេញគ្នាមកពីក្រោយហើយកៀររថយន្តscion បណ្តាលឲ្យក្រឡាប់ផ្ងារជើង តែមិនមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ រថយន្តកុងតឺន័រទាំង២គ្រឿង បើកទៅបាត់បន្សល់រថយន្តរងគ្រោះក្រឡាប់ផ្ងារជើង ត្រូវបានប្រជាពលរដ្ឋលើក និងហៅរថយន្តស្ទូចមកស្ទូចយកទៅផ្ទះវិញ ៕ សុខាសែនជ័យ


ចែករំលែក៖