ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងទឺន័រដឹកឈើគ្រញូងកំពុងចតនៅលើកំណាត់ផ្លូវជាតិលេខ ៥៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកវាលវែង នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ថា មានរថយន្តកុងទឺន័រ ១គ្រឿង បន្លំដឹកឈើគ្រញូងកំពុងចតនៅលើកំណាត់ផ្លូវជាតិលេខ ៥៥ មិនទាន់មានឃើញមានចំណាត់ការពីសមត្តកិច្ចស្ថាប័នពាក់ព័ន្ធនៅឡើយទេ។

ប្រភពរាយការណ៍ខាងលើបន្តថា រថយន្តដឹកផលអនុផលព្រៃឈើបង្កប់ឈើប្រភេទប្រណិតក្រញូងនេះ គេឃើញកំពុងចតនៅលើកំណាត់ផ្លូវជាតិ ៥៥ ត្រង់ចំណុចខាងកើតអូរដេកាចម្ងាយប្រមាណ ១០ ០០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្លំធ្វើជារថយន្តខូចនៅទីនោះ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា រថយន្តដឹកផលអនុផលព្រៃឈើបង្កប់ឈើប្រភេទប្រណិតក្រញូងនោះម៉ា ហុីយ៉ាន់ដាយ ប្រភេទភ្លៅ ៥ ពណ៏សឆ្នូតលឿង ពាក់ស្លាកលេខ ខាងមុខ ភ្នំពេញ 3B 2409 ចំណែកខាងក្រោយគេមិនច្បាស់ទេតែឃើញ ព្រះសីហនុ ១២៩២ ៕ ប៉ឹម ពិន

 


ចែករំលែក៖